ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន គាំទ្រការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក អាសុីអាគ្នេយ៍ លើកទី១នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាន គាំទ្រចំពោះការប្រកួតកីឡាតេក្វាន់ដូ ITFជ្រើសរើសជើងឯកអាសុីអាគ្នេ យ៍លើកទី១នៅប្រទេសកម្ពុជា ដែល ប្រព្រឹត្តទៅ កាលពីរសៀល ថ្ងៃទី១២ធ ្នូ ឆ្នាំ២០១៦នៅពហុ កីឡាដ្ឋានជាតិអូឡាំពិក ពិធីនេះបាន បញ្ជាក់ឲ្យ ឃើញពីកិច្ចសហ ប្រតិបត្តិ ការកាន់តែល្អប្រសើររវាងកម្ពុជា និងប្រទេសក្នុងតំបន់អាសុីអាគ្នេយ៍ជាកម្លាំងចលករដ៍សំខាន់ មិនអាចខ្វះបាន នៅទូទាំងពិភព លោក និងគ្រប់ៗប្រទេសដែលផ្សារភ្ជាប់រវាងសន្តិភាព និងភាព សុខដុមរមនាជាមួយ វប្បធម៌ក្នុងវិស័យកីឡានេះ។ លោកស្រី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបាន បញ្ជាក់បែបនេះ ខណៈ លោកស្រី ចូលរួមជាអធិបតី ក្នុងពិធីបើកការ ប្រកួត កីឡាលើក ទី១ឆ្នាំ២០១៦ នៅកម្ពុជាដែលមាន ប្រទេសចំនួន៧ចូលរួម ។

លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា៖ វិស័យកីឡាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែល ថ្ងៃនេះកម្ពុជា បានឆ្លុះ បញ្ចាំងពីភាព រីកចម្រើនជឿនលឿននៃ អរិយធម៏ របស់ខ្មែរជាបន្តបន្ទាប់មករហូតមក តាំងពីកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុងពីរបបកម្ពុជា ប្រជាធិប តេយ្យ ៣ឆ្នាំ៨ ខែ២០ថ្ងៃនោះ ។ ហេដ្ឋានរចនាសម្ព័ន្ធរបស់ជាតិលើគ្រប់វិស័យត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់ ។ មិនតែបុ៉ណ្ណោះ ធនធាន មនុស្ស និងលើគ្រប់វិស័យក៍ត្រូវបានសម្លាប់រង្គាលរាប់ទាំងព្រះសង្ឃបញ្ញវ័ន្ត ប្រជាជនគ្រប់វ័យគ្រប់រូប។ ទើបតែក្រោយការចាប់បដិសន្ធិឡើងនៃកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានផ្ដួលរំលំរបបប្រល័យពូជសាសន៍បុ៉លពតនាថ្ងៃ៧មករាឆ្នាំ១៩៧៩ហើយអ្វីៗលើគ្រប់វិស័យទាំងអស់មានការ រីកចម្រើនឡើងវិញឥតឈប់ឈរក្រោមការដឹកនាំរបស់សម្ដេចតេជោហុ៊នសែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបន្តថា ៖ វិស័យកីឡាពិតជាវិស័យអាទិភាពមួយដ៍មានសារៈសំខាន់បំផុតដែលចូលរួមចំណែកអភិវឌ្ឍន៍សង្គមនិង សម្រាប់កូនខ្មែរគ្រប់ៗរូបបន្តកេមរតដ៍មានអត្ថប្រយោជន៍ នៅក្នុងសង្គមជាតិដែលជាកម្លាំងចលករដើម្បីអភិរក្សនិងលើកស្ទួយវប្បធម៏ជាតិ។

លោកស្រីបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហុ៊ន សែន ជានាយករដ្ឋមន្ត្រីបានចាត់ទុកថា វិស័យកីឡាមិនត្រឹមតែបង្កើនសុខភាព បុ៉ណ្ណោះទេថែមទាំង រក្សាអរិយធម៏ខ្មែរគឺជាដូងព្រលឹង និងជាអត្តសញ្ញាណជាតិមានតម្លៃមហាសាលពុំអាចកាត់ថ្លៃបានដែលជាគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៍រឹងមាំពីសង្គមមួយទៅសង្គមមួយអោយចេះរួបរួមគ្នាប្រកបដោយភាពសុខដុមរមនានិងជាប្រភពសក្ដានុភាពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍ និងភាពរីចម្រើន លើ គ្រប់វិស័យរបស់ប្រជាជាតិខ្មែរគ្រប់សម័យកាលនិងគ្រប់ជំនាន់។ វិស័យកីឡា បានឆ្លុះបញ្ចាំងពីវប្បធម៏ នៃប្រទេសនីមួយៗនិងពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ប្រកបដោយ សុខសន្ដិភាព ព្រោះវិស័យនេះក៍ បានរំលឹកដល់ ដូងព្រលឹងជាតិ នៅប្រទេសណា ក៏គេមានវប្បធម៏កីឡាដែរដើម្បីគោរព និងប្រតិបត្តិតាមប្រពៃណីទំនៀម ទម្លាប់ ប្រកបដោយសុខសន្តិភាព របស់ខ្លួនផងដែរ ៕ សំរិត

image5 image4 image3 image2 image1


ចែករំលែក៖