ខេត្តប៉ៃលិន៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ ត្រូវបាននគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានចុះចាប់ឃាត់ខ្លួនស្ត្រីជាជនសង្ស័យនេះ ដោយបានទទួលបញ្ជាពីលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៦ នៅចំណុចជិតផ្ទះជនសង្ស័យក្នុងអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ផង់ ជឿម នាយការិយាល័យខេត្តទទួលផែននគរបាលប្រឆាំងបទល្មើសបានឲ្យដឹងថា ដោយគោរពទៅតាមតួនាទី និងភារកិច្ចក្នុងការយកចិត្តទុកដាក់ ដោយក្រោមការដឹកនាំពីលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្ត បានដាក់បញ្ជាតឹងរឹងឲ្យរូបលោកចុះស្រាវជ្រាវតាមដានរាល់បទល្មើសគ្រប់រូបភាព,ជាពិ សេស បទល្មើសជួញដូរថ្នាំញៀនមួយកន្លែងដែលកំពង់ធ្វើសកម្មភាពនៅភូមិអូរអិល ក្រោយពីបានទទួលបញ្ជា លោកស្នងការរួច លោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងមួយកន្លែងស្ថិតនៅជិតផ្ទះស្ត្រីជនសង្ស័យជាករណីជាក់ស្ដែង ជនសង្ស័យកំពង់ធ្វើសកម្មភាព បន្ទាប់មកក៏ចាប់បានស្ត្រីម្នាក់និងគ្រឿងញៀនស្ត្រីម្នាក់នេះឈ្មោះអឺប សាលី អាយុ៣០ឆ្នាំភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ត្រីជនសង្ស័យនេះជាមុខសញ្ញាចាស់ជួញដូរគ្រឿនញៀន។
លោកបានបន្តថា ការចុះបង្ក្រាបបទល្មើសថ្នាំញៀនដែលបានចាប់ឃាត់ខ្លួននោះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ដោយបានឃាត់ខ្លួនឆែកឆេរ ហើយនៅចំពោះជនសង្ស័យនោះបានរកឃើញវត្តុតាងរួមមានថ្នាំញៀនប្រភេទគ្រាប់អក្សរ(WYចំនួន១៧គ្រាប់)និងលុយខ្មែរចំនួន(៥៣ម៉ឺនរៀល) ទូរសព្ទ័ម៉ាកHuawei១គ្រឿង និងម៉ាកSamsung១គ្រឿង , ម៉ាកHeIIo ១គ្រឿង។
បច្ចប្បន្នស្ត្រីជនសង្ស័យ សមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ៕ ស សារ៉េត