ភ្នំពេញ៖ បុរសរត់កង់បីម្នាក់រងរបួសខៀវភ្នែកខាងស្តាំ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីរួបគាត់បានទៅចាប់ម៉ូយហើយត្រូវក្រុមអ្នករត់រថយន្តក្រុងរបស់ក្រុមហ៊ុនGSTព្រួតវាយ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចជិតនិងកងពលតូចលេខ៧០ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះឈ្មោះ ឡាងជា ភេទប្រុស អាយុ៥៩ ឆ្នាំ មុខរបរត់ម៉ូតូកង់បី ស្នាក់ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការៀបរាប់របស់បុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតរួបគាត់បានអង្គុយចាំដឹកម៉ូយជារៀងរាល់ថ្ងៃនៅជិតកន្លែងកើតហេតុខណះដល់វេលាកើតហេតុក៏មានបុរសម្នាក់ចុះពីលើរថយន្តក្រុងហើយបានដើរមកហៅគាត់អោយដឹកទៅម្តុំជម្ពូវ័ន ភ្លាមនោះក៏មានក្រុមអ្នកចាប់ម៉ូយរបស់រថយន្តក្រុងក្រុមហ៊ុនGST បានមកដណ្តើមម៉ូយពីគាត់ពេលគាត់មិនអោយស្រាប់តែព្រួតវាយបណ្តាលអោយរងរបួសខៀវភ្នែងខាងស្តាំ។
ជនរងគ្រោះបានបន្តថា ភ្លាមនោះមិនមានអ្នកណាម្នាក់ហ៊ានចូលឃាត់នោះទេ ព្រោះក្រុមបង្កមានគ្នាច្រើន។ ជនរងគ្រោះបានបញ្ជាក់ថា រថយន្តក្រុងនោះត្រូវបានគេស្គាល់ថាថៅកែឈ្មោះផល ។
ក្រោយពេលកើតហេតុជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីសុំអោយសមត្ថកិច្ចជួយរកយុត្តិធម៌ជូនគាត់ ៕ សុខាសែនជ័យ