ព័ត៌មានទាន់ហេតុការណ៍៖

សេតវិមានៈ លោក ពូទីន បញ្ជាឲ្យចារកម្មបណ្តាញវាយប្រហារការបោះឆ្នោតអាមេរិក?

ចែករំលែក៖

ប្រភពព័ត៌មានពីក្រុមអ្នកស្រាវជ្រាវ អាមេរិកបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាឲ្យក្រុមចារកម្ម បណ្តាញវាយប្រហារទៅលើការបោះឆ្នោតអាមេរិក។

មន្ត្រីជាន់ខ្ពស់អាមេរិកដែលសុំមិន បញ្ចេញឈ្មោះ និយាយទៅកាន់សារព័ត៌ មានរ៉យទ័រថា ប្រធានាធិបតី ពូទីន បាន បញ្ជាដោយផ្ទាល់វាយប្រហារទៅលើការ បោះឆ្នោតអាមេរិក ជាហេតុធ្វើឲ្យពលរដ្ឋអាមេរិកបាត់បង់ជំនឿទៅលើគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតទើបលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះ។

មន្ត្រីអាមេរិកមួយរូបក្នុងចំណោម ៣រូបបានបញ្ជាក់ថា ពេលដំបូងវាយ ប្រហារលើបណ្តាញទៅលើបុគ្គល និងក្រុម អ្នកនយោបាយអាមេរិក ធ្វើឲ្យពលរដ្ឋ អាមេរិកបាត់បង់ទំនុកចិត្តលើគណបក្ស ប្រជាធិបតេយ្យ។ ក្រោយមកក៏បានវាយប្រហារដោយបើកចំហរទៅលើលោកស្រី ហ្វុីល ឡារីគ្លីនតុន តែម្តង។ មន្ត្រីខាងលើ មិនបានប្រកាសពីព័ត៌មានលម្អិតនូវអ្វី ដែលទទួលបាននោះឡើយ។

ទីប្រឹក្សាសន្តិសុខអាមេរិកលោក Ben Rhodes ក៏បានបញ្ជាក់ផងដែរថា លោក ពូទីន បានដឹងយ៉ាងច្បាស់ពីការវាយប្រហារ ខាងលើ។

ចំណែកអតីតប្រធានាធិបតីសហរដ្ឋ អាមេរិកលោក បារ៉ាក់ អូបាម៉ា នៅព្រឹកថ្ងៃ សុក្រនេះបានលើកឡើងថា លោកនឹង ចាត់វិធានការប្រឆាំងនឹងប្រទេសរុស្ស៊ី សម្រាប់ការជ្រៀតជ្រែក របស់ប្រទេសមួយនេះនៅក្នុងដំណើរការបោះឆ្នោតអាមេរិកដែលត្រូវបានគេជឿជាក់ថា បានជ្រៀត ជ្រែកលើប្រព័ន្ធបច្ចេកទេសនៃការបោះ ឆ្នោតនៅអាមេរិក កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ។

ការព្រមានចាត់វិធានការនេះធ្វើឡើង បន្ទាប់ពីមន្រ្តីអាមេរិក ៣រូប បានលើកឡើង ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជា និងត្រួតពិនិត្យភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់លោក លើការ វាយប្រហារ តាមប្រព័ន្ធអុីនធើណេត (hacking) លើការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក និងប៉ុនប៉ងដើម្បី បង្ខូចលទ្ធិប្រជាធិបតេយ្យអាមេរិក ដើម្បី កិច្ចខិតខំប្រឹងប្រែងជួយរកប្រជាប្រិយភាព សម្រាប់លោក ដូណាល់ ត្រាំ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ សហរដ្ឋអាមេរិកបានសន្និដ្ឋានថា ប្រទេស រុស្ស៊ី បានព្យាយាមបង្កើនឥទ្ធិពលលើការបោះឆ្នោត ដោយការវាយប្រហារលួចទិន្នន័យប្រជាជន និងស្ថាប័នមួយចំនួនក្នុង នោះរួមទាំងសមាជិកគណបក្សប្រជាធិបតេយ្យប៉ុន្ដែបើទោះជាយ៉ាងណា រដ្ឋមន្រ្តី រុស្ស៊ីបានច្រានចោលការចោទប្រកាន់ថា បានជ្រៀតជ្រែកលើការបោះឆ្នោតអាមេរិក៕ ម៉ែវ សាធី

ទីប្រឹក្សាសន្តិសុខអាមេរិកលោក Ben Rhodes

ទីប្រឹក្សាសន្តិសុខអាមេរិកលោក Ben Rhodes


ចែករំលែក៖