ក្រសួងកសិកម្មកូរ៉េខាងត្បូងបាន ប្រកាសកាលពីថ្ងៃទី១៦ ខែធ្នូ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខណៈដែលជជំងឺផ្តាសាយ បក្សីបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ។
សារព័ត៌មាន Yonhap របស់កូរ៉េខាង ត្បូងបានឲ្យដឹងថា អាជ្ញាធរបានផ្តល់សិទ្ធិ ឲ្យធ្វើការបិទផ្អាកដំណើរការកសិដ្ឋានមួយចំនួនឬកន្លែងចិញ្ចឹមបក្សី បើសិនជាចាំ បាច់បំផុត។ ការឆ្លងនៃជំងឺត្រូវបានរក ឃើញជំងឺផ្តាសាយ H5N6 ជាប្រភេទវីរុស ថ្មីមួយដែលបានរកឃើញនៅក្នុងប្រទេសនេះដែលជាមេរោគឆ្លងរាលដាលយ៉ាងឆាប់ រហ័សដោយមិនធ្លាប់កើតមានឡើងពីមុនមកនោះទេ។
ក្រសួងកសិកម្ម ស្បៀង និងកិច្ចការជន បទបានឲ្យដឹងថា រដ្ឋាភិបាលបានបំបែកជា ក្រុមមួយ ដោយបានសម្រេចលើការប្រកាស ឲ្យឃ្លាំមើលអំពីកម្រិតក្រោយពី”ឲ្យមានការ ប្រុងប្រយ័ត្ន” ដែលក្លាយជា “គ្រោះថ្នាក់ ធ្ងន់ធ្ងរ” ដោយធ្វើការងារឲ្យប្រយ័ត្នប្រយែងមែនទែនទៅលើប្រព័ន្ធត្រួតពិនិត្យជំងឺ នៅក្នុងប្រទេស។
ការឆ្លងរាលដាលនៃវីរុសថ្មីនេះបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថែមទៀត ក្រោយពេលប្រទេសនេះប្រឈម នឹងជំងឺឆ្លងជាច្រើននាពេលកន្លងមក ដូចជាជំងឺហ្ស៊ីកា ជំងឺគ្រុនផ្តាសាយបក្សី H5N1 ហើយពេលនេះមាន H5N6 ក៏ស្ថិតនៅក្នុងក្រុមនៃជំងឺផ្តាសាយបក្សីផងដែរ៕