ខេត្តរតនគិរី៖ ករណីម៉ូតូបុកបង្គោលសញ្ញា នៅតាម ផ្លូវជាតិលេខ៧៨ ដោយខ្នួនឯងនៅចំណុចទុលមុខផ្ទះតា ភេ ស្ថិតនៅភូមិ១ ឃំុ ឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្មាំ២០១៦ ។
យោងតាមរបាយការណ៍ពី នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះក្លោង កាត់ ភេទប្រុស អាយុ ៣២ ឆ្នាំជនជាតិទំពួន(បោកក្បាលស្លាប់) ទី២- ឈ្មោះ ទីង រីម ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិទំពួន(រងរបួសធ្ងន់) អ្នកទាំង២មានទីលំនៅបច្ចុប្បន្ន ភូមិ យ៉ែម ឃុំ ស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ជិះម៉ូតូម៉ាក វ៉េវ ពណ៌ក្រហមអត់ស្លាកលេខ។
ក្រោយពីកើតហេតុនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ដឹកជនរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកបកែវដើម្បីជួយសង្គ្រោះ។
រីឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកបកែវ ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ៕ វុទ្ធ ឦសាន