ព័ត៌មានទាន់ហេតុការណ៍៖

លោកម៉ឹង ពន្លក ញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនម្ពុជាឃុំកណ្តៀងរាយអាណត្តិទី៣

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកម៉ឹង ពន្លក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញចូលរួមសន្និបាត បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

ពិធីនេះ បានប្រព្រឹត្តិស្ថិតក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកណ្តៀងរាយ ដែលមានសមាជិកចូលរួមជាង៤០០នាក់ផងដែរ ។

នៅក្នុងពិធីនោះ ក៏មានបោះឆ្នោតស្ទុងមតិដើម្បីជ្រើសថ្នាក់ដឹកនាំភូមិ ឃុំកណ្តៀងរាយ បម្រើរាស្ត្រអោយបានល្អនៅអាណត្តិបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះផងដែរ។

ថ្លែងនៅក្នុងពិធីនោះលោកម៉ឹង ពន្លក ប្រធានគណៈពង្រឹងចុះជួយឃុំកណ្តៀងរាយបានជំរុញអោយសមាជិកបក្ស ក៏ដូចជាអស់លោក លោកស្រីជាប្រធានក្រុមបក្ស និងប្រធានអនុប្រធានបក្សឃុំ ដែលបានចូលរួមនៅថ្ងៃនេះ ត្រូវខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអោយបានស៊ីជម្រៅបន្ថែមទៀត និងត្រូវដោះស្រាយកង្វល់របស់ពលរដ្ឋឲ្យបានល្អប្រសើរជាមួយសេវាសាធារណៈ គឺធ្វើយ៉ាងណាកុំពលរដ្ឋថ្នាំងថ្នាក់ដោះស្រាយសំណូមពររបស់ពលរដ្ឋទាំងសេវាតម្រូវការ និងសេវាសំណូមពរ ។

លោកម៉ឹង ពន្លក បានផ្តាំផ្ញើទៅសមាជិកបក្សទាំងអស់ត្រូវធ្វើគំរូល្អ អំពើល្អដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវគៀងគរសមាជិកថ្មីដែលគេចង់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ដើម្បីបង្កើនប្រៀបឈ្នះនៅពេលបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំសង្កាត់ដែលនិងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧មិនតែប៉ុណ្ណោះ ចូលថែរក្សាសមិទ្ធផលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាអោយបានស្ថិតស្ថេរគង់វង្សយូរអង្វែងជាពិសេសចូលថែរក្សាសន្តិភាពស្ថេរភាពនយោបាយសង្គម ហើយសន្តិភាពនេះ មិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានការដឹកដ៏ត្រូវត្រឹមរបស់សម្តេចតេជាហ៊ុនសែនទេនោះ គឺសម្តេចបានប្រែក្លាយប្រទេសតាងំពីបាតដៃទទេអោយមានការរីកចំរើនលើគ្រប់វិស័យហើយបានបង្រួបបង្រួមជាតិក្រោមតំបូលរដ្ឋធម្មនុញ្ញតែមួយពោលគឺនយោបាយឈ្នះៗរបស់សម្តេចតេជោដែលបានដាក់ចេញទទួលបានជោគជ័យនិងមានកាគាំទ្រពីប្រជាពលរដ្ឋ ។

លោកម៉ឹង ពន្លក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់សមាជិកបក្សគ្រប់ជាន់ថ្នាក់នៅឃុំកណ្តៀងរាយ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនអោយមានកម្មវិធីបោះឆ្នោតស្ទុង់មតិទទួលបានជោគជ័យ ដើម្បីជ្រើសរើសថ្នាក់នាំឃុំក្នុងការដឹកនាំបន្តទៀតក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ។

សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅឃុំកណ្តៀងកន្លងទៅនេះ ឃុំកណ្តៀងប្រជាពលដ្ឋគាំទ្រគណបក្សប្រជាជនជាបបោះឆ្នោត៧លើក៧អាសនៈ។

លោកម៉ឹង ពន្លកបានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋបានជាច្រើនផងដែរ បន្ទាប់មកទៀតលោកបានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃនៅវត្តពីរ និងប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃ និងប្រគេនបច្ច័យតម្កល់ទុកក្នុងអារាមដើម្បីដោះស្រាយការខ្វះខាត៕ យឹម សុថាន

se-5 se se-1 se-2 se-3 se-4


ចែករំលែក៖