ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើប្រណិត​ ង៉ោ​ ម៉ៅ​ ថ្លើមធំមែន​ សមត្ថកិច្ចកាន់តែចាប់​ កាន់តែដឹកឈើរាជកុល​ និងប្រើរថយន្តយីឌុបទ្រង់ទ្រាយធំខ្លាំងជាងមុនដ៏គឃ្លើន

ចែករំលែក៖

ខេត្តពោធិសាត់៖ រថយន្តយីឌុបពីរគ្រឿងដឹកឈើរាជកុល(ឈើម្រិញ)របស់ឈ្មួញ ង៉ោ ម៉ៅ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តពោធិសាត់សហការជាមួយកម្លាំងក្រុមការងារស្រាវជ្រាវព័ត៍មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់គោលដៅពីរផ្សេងគ្នា ហើយឈើជាង៦០ម៉ែត្រត្រីគុណ ខាងជំនាញរដ្ឋបាលព្រៃឈើខេត្តពោធិសាត់ដោះលែង តាមរូបភាពពិន័យអន្តរការណ៍ត្រឹមតែ៣០ម៉ែត្រត្រីគុណនោះ និងមិនដំណើរការនីតិវិធីស្វែងរកអោយឃើញពីពិរុទ្ធភាពបទល្មើសផងនោះ កាន់តែធ្វើអោយឈ្មួញរូបនេះពង្រីកមុខរបរជំនួញឈើកាន់តែខ្លាំងផ្គើនសមត្ថកិច្ច។ ជាក់ស្តែងការចាប់ឈើឈ្មួញ ង៉ោ ម៉ៅ ពីរឡានយីឌុបរំលងមិនដល់ជាងមួយសប្តាហ៍ផង ក៏បុគ្គលរូបនេះបានបន្តប្រព្រឹត្តដឹកឈើរាជកុលដដែលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ចេញពីស្រុកវាលវែងចំនួនបីឡានយីឌុប ទៅកាន់ខេត្តកំពង់ស្ពឺ និងខេត្តកំពត បន្តឆ្លងទៅវៀតណាមតាមច្រកតន់ហន់។

ប្រភពខ្លះបានអះអាងថា៖ ឈ្មួញ ង៉ោ ម៉ៅ មានតួនាទីជានាយរងផ្នែកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ បានរកសុីហ៊ុនគ្នាជាមួយឈ្មោះផាន់នីមន្រ្តីយោធានៅកងពលលេខ១៤ និងឈ្មោះវណ្ណ ជាសមត្ថកិច្ចនៅក្រុងភ្នំពេញ។ អ្នកទាំងបីល្បីឈ្មោះពេញខេត្តពោធិសាត់និងមុខរបរឈើ ក្នុងនោះលឺថាឈ្មោះវណ្ណ ត្រូវជាប្អូនធម៍លោកអភិបាលខេត្ត តែរឿងនេះមិនទាន់យកជាការបានទេ ខណះមិនអាចទាក់ទងសុំការបំភ្លឺបានទាំងឈ្មួញឈ្មោះវណ្ណ និងលោកអភិបាលខេត្តពោធិសាត់នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

ខាងរដ្ឋបាលព្រៃឈើខេត្តពោធិសាត់រងការរិះគន់ជុំវិញអំពើពុករលួយសមគំនិតជាមួយមេឈ្មួញឈើល្មើសច្បាប់ ខណះឈើចំនួនជាង៦០ម៉ែត្រត្រីគុណ ហើយអោយពិន័យអន្តរការណ៍ត្រឹមតែចំនួន៣០ម៉ែត្រត្រីគុណ និងមានបានសំយោគបទល្មើសអោយត្រូវពីសកម្មភាពឈ្មួញខាងលើប្រព្រឹត្ត ដូចជាគេប្រើរូបភាពប្រមូល ដឹកជញ្ជូន ផល អនុផលព្រៃឈើគ្មានការអនុញាតិពីរដ្ឋបាលព្រៃឈើនោះជាដើម។ បទល្មើសនេះត្រូវប្រឈមនិងការផ្តន្ទាទោសតាមមាត្រា៩៨នៃច្បាប់រដ្ឋបាលព្រៃឈើ តែដោយសារលុយខាងរដ្ឋបាលព្រៃឈើបង្វែរទៅជាអនុវត្តតាមមាត្រា៩៦ ត្រឹមតែពិន័យអន្តរការណ៍ប៉ុណ្ណោះ។ ករណីនេះធ្វើអោយជនប្រព្រឹត្តមានភាពមិនរាងចាល ហើយបន្តសកម្មភាពដឹកឈើរាជកុលយ៉ាងគគ្រឹកគ្រែងដដែលល្បីពេញខេត្តពោធិសាត់ អាចសង្ស័យបទល្មើសនេះកើតឡើងពីអំពើពុករលួយជាលក្ខណះប្រព័ន្ធតែម្តងក្នងខេត្តនេះ៕ សុខ ខេមរា

img_2830 img_2832 img_2838 img_2839


ចែករំលែក៖