ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ វិទ្យាល័យហ៊ុនសែនព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាចំនួន៧ នៅក្នុងខេត្តព្រះសីហនុ។

សាលារៀនទី៣គឺ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងសប្បុរសជនបានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់មាន៤៨បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់,ផ្ទះគ្រូ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់, និងតារាងបាល់ទាត់ បាល់ទះ រួមទាំងម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន២គ្រឿង។

មានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត គឺមានសាលារៀនគ្រប់ទីកន្លែង។ ក្មួយៗ និងចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា៕

22 rr se ww


ចែករំលែក៖