ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១២ឆ្នាំអូសចូលទៅក្នុងចម្ការអំពៅ ចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ត្រូវបានសម្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន តាមពាក្យបណ្តឹងស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដើម្បីកសាងសំណុំរឿចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនល្មើសឈ្មោះ ណេង សៀវគ័ង ហៅគាន់ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ អ ច.ណ អាយុ១២ឆ្នាំ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះនៅអង្គុយក្រោមផ្ទះម្នាក់ឯង ខណៈម្តាយមិននៅផ្ទះរវល់ទៅទិញស្កស ។ ឱកាស់ល្អជនល្មើសបានចូលទៅចាប់ ដៃក្មងស្រីរងគ្រោះគំរាមអូសចូលទៅក្នុងចម្ការអំពៅក្បែរផ្ទះក្នេងស្រីរងគ្រោះធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រច បន្ទាប់ពីធ្វើសកម្មភាពរួចជនល្មើសបានគេចទៅលំនៅដ្ឋានវិញ ។ ដោយឡែកក្មេងស្រីរងគ្រោះបានទៅប្រាប់ស្ត្រីជាម្តាយ ទើបស្ត្រីជាម្តាយនាំទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនល្មើស ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ ករណីរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះខាងលើនេះ ជាលើកទី២ហើយ គឺលើកទី១នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៦ ៕ ស្អាងជ័យ