ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៃ សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ស្ថិតនៅភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយមើលឃើញពីតម្រូវការចាំបាច់ និងកង្វះខាតក្នុងសាលានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជន បានផ្តល់នូវអគារសិក្សាថ្មីចំនូន២ខ្នង គឺក្នុង១ខ្នងៗមានកំពស់ ២ជាន់ មាន២០បន្ទប់ (ពីរខ្នងមាន៤០បន្ទប់)។ ទន្ទឹមនឹងនោះគឺមានអគារទីចាត់ការ១ខ្នង មាន៣បន្ទប់ និងសម្រេចទិញដី១ហិកតា ដើម្បីជីកស្រះក្នុងសាលា និងកសាងផ្លូវបេតុង រួមទាំងផ្តល់កុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន២គ្រឿងទៀតផង។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕

e r t w


ចែករំលែក៖