ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះយោធារុស្ស៊ីធ្លាក់ដោយសារតែបក្សីជាប់នៅម៉ាស៊ីន

ចែករំលែក៖

យន្តហោះយោធារុស្ស៊ីធ្លាក់កាលពីថ្ងៃទី២៥ ខែធ្នូ នៅសមុទ្រខ្មៅ អាចបណ្តាលមកពីបក្សីមួយក្បាល ឬច្រើនក្បាលជាប់គាំក្នុងម៉ាស៊ីលពេលហោះហើរ។

ក្រុមអ្នកស្រវជ្រាវកំពុងតែត្រួតពិនិត្យ ទៅលើហេតុផលធ្វើឲ្យយន្តហោះយោធា Tu-154 ធ្លាក់ នៅសមុទ្រខ្មៅ។ សារព័ត៌មាន Interfax ប្រភពព័ត៌មានបានឲ្យដឹងថាយន្តហោះអាចហោះបុកចំហ្វូងបក្សីបម្លាសទីនៅជិតអាកាសយានដ្ឋានអន្តរជាតិទីក្រុងsochiជាទីកន្លែងយន្តហោះចាប់ផ្តើមហោះហើរ។

តាមការសន្និដ្ឋាន«អាចមានសត្វបក្សីមួយក្បាលចូលក្នុងម៉ាស៊ីល ក្រៅពីនេះក្រុមអ្នកស្រាវជ្រាវក៏បានសង្ស័យទៅលើបច្ចេកទេសនិង គុណភាពនៃថាមពល អាចបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង»។

ទាំងគ្រាន់តែជាការសន្និដ្ឋានជំហានតំបូងតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវរុស្ស៊ីនឹងបើកការស្រាវជ្រាវលំអិតពីគ្រោះថ្នាក់យន្តហោះខាងលើ។ គណកម្មធិការស្រវជ្រាវរុស្ស៊ីកំពុងត្រួតពិនិត្យនិងសួរចម្លើយដល់អ្នករៀបចំដល់ការហោះហើររបស់យន្តហោះ Tu-154។

យន្តហោះយោធា Tu-154បានហោះហើរចេញពីអាកាសយានដ្ឋាន Abler ទីក្រុង Sochi ដោយដឹកអ្នកដំណើរ៩២នាក់ក្នុងនោះមានក្រុម តម្រ្តីយោធា ៦៤នាក់ ទៅចូលរួមនៅក្នុងកម្មវិធីចូលឆ្នាំថ្មីនៅទីតាំងទ័ពអាកាសHmeimimក្នុងតំបន់Latakisប្រទេសស៊ីរី ក៏ស្រាបតែជួបគ្រោះថ្នាក់នៅសមុទ្រខ្មៅតែម្តងអ្នកដំណើរនិងក្រុមពហុនិការស្លាប់ទាំងអស់។

យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើ បានដំណើរការហោះហើរជាង៣០ឆ្នាំមកហើយ និងបើកបើរដោយអាកាសយានិកមានបទពិសោធហោះហើរជាច្រើនឆ្នាំ។ យន្តហោះខាងលើទើបតែមានជួសជុលជាប្រចាំនៅក្នុងខែកញ្ញា។

ពលរដ្ឋរុស្ស៊ីជាច្រើនបានទៅកានគម្រងផ្កាកាន់ទុក្ខជនរង្គ្រោះធ្លាក់យន្តហោះខាងលើ ។ នេះជាជាទុក្ខគ្រៀមក្រមសម្រាប់ពលរដ្ឋរុស្ស៊ី ជាលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងឆ្នាំ២០១៦នេះ ។ កន្លងមកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសទួគីរងការបាញ់សម្លាប់ ពេលថ្លែងសន្តរកថា ៕ ម៉ែវ សាធី

bao-anh-he-lo-ve-nghi-van-may-bay-tu-154-nga-bi-khung-bo-tan-cong-12-084741 nguoi-dan-nga-tuong-niem-nan-nhan-vu-roi-may-bay-tu-154


ចែករំលែក៖