ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ មាស សុភា បានធ្វើទស្សកិច្ចសិក្សាស្តីពីការកសាង ពង្រឹងអង្គភាពកងទ័ពឲ្យរឹងមាំលើគ្រប់វិស័យនៅផ្នែកសឹករងស្រុកសាលាក្រៅ និងកងការពារព្រំដែនគោក ៥០៤ ខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកដែលរួមពីលោកឧត្តមសេនីយឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក និង លោកឧត្តមសេនីយឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមានការចូលរួមពី លោក កើត សុធា អភិបាលខេត្តប៉ៃលិន ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហានជាច្រើនអ្នកទៀត ដែលស្ថិតនៅភូមិសាលាក្រៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកវរសេនីយ៍ត្រី ពេជ្រ វណ្ណសាង មេបញ្ជាការផ្នែកសឹករងសាលាក្រៅបានអាននូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហើយនឹងបានបង្ហាញនូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកជាច្រើន មានអាគារទីបញ្ជាការ ០១ខ្នង អាគារស្នាក់នៅ ០២ខ្នង ផ្ទះបាយ ដំណាំហូបផ្លែផ្សេងៗ ហើយលើសពីនោះមានការចាត់តាំងកសាងអង្គភាពអោយរឹងមាំលើគ្រប់វិស័យ និងចាត់តាំងធ្វើទស្សកិច្ចសិក្សាដកបទពិសោធន៍ និងឆ្លុះបញ្ចាំង ពីអង្គភាពមួយទៅអង្គភាពមួយក្រោមការត្រួតពិនិត្យ ពីមេបញ្ជាការមេបញ្ជាការរងកងទ័ពជើងគោក និងថ្នាក់ដឹកនាំយោធភូមិភាគ៥ ធ្វើឲ្យមានការរីកចំរើនប្រែប្រួលឈានឡើងជាលំដាប់ផងដែរ។

លោកកើត សុធា អភិបាលខេត្តប៉ៃលិន បានសម្តែងនូវការកោតសសើរចំពោះផ្នែកសឹករងខេត្តដែលបានយកចិត្តទុកដាក់លើការងារការពារតាមតំបន់ព្រំដែន និងគោលដៅតាមទីបញ្ជាការនីមួយៗមានលក្ខណៈល្អប្រសើរ។ លោកបានសុំអោយកងឯកភាពនីមួយៗត្រូវចូលរួមជួយមូលដ្ឋានអោយបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ និងបង្ហាញពីការចូលរួមក្នុងសង្គមមួយដែលមិនអាចខ្វះបានឡើយ។ ម្យ៉ាងវិញទៀតត្រូវពង្រឹងកិច្ចការពារសន្តិភាពស្របតាមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលអោយបានរឹងមាំបំផុតដើម្បីរួមចំណែកអភិវឌ្ឍន៍ទាំងថ្នាក់ក្រុងស្រុកខេត្ត និងប្រទេសជាតិទាំងមូល។

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ មាស សុភា ក៏បានមានប្រសាសន៍ឱ្យដឹងថា៖ ទស្សកិច្ចស្តីពីការកសាងពង្រឹងអង្គភាពនាពេលនេះ គឺដើម្បីពិភាក្សារកដំណោះស្រាយបញ្ហាដែលកើតមានឡើងក្នុងតំបន់ និងចាត់វិធានការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តការសឹកក្នុងតំបន់ ការសួរសុខទុក្ខ ការចែករំលែកបទពិសោធន៍ ពិសេសការការពារព្រំដែនអធិបតេយ្យភាពក្នុងដែនសមត្ថកិច្ចនីមួយៗអោយ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកនាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់បន្តទៀតថា អ្វីដែលជាប្រការសំខាន់បំផុត របស់កងអនុសេនាធំ គឺមានលក្ខន្ដិកៈ បទវិន័យទូទៅ មានឋានានុក្រមដឹកនាំបញ្ជា បានគោរព និងអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដើម្បីធ្វើឲ្យកងទ័ពកាន់តែទទួលបានបទពិសោធន៍ ក្នុងភារកិច្ចការពារ បូរណភាពដែនដី ការពារសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋតាមព្រំដែន ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា៕ ស សារ៉េត

a as ase c d e5 fe g h q r re t w w2 we wer


ចែករំលែក៖