ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ អាវីហ្សា ឡើងបំភ្លឺនៅតុលាការសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ៖ ករណីប្រើប្រាស់អំពើហិង្សាលើតារាសម្តែង ពេជ្រ អាវីហ្សា ពីសំណាក់អតីតសង្សារជាប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព បានឈានដល់ដំណាក់កាលសាកសួរជនរងគ្រោះហើយនៅសប្តាហ៍នេះ។ តារា សម្តែងពេជ្រ អាវីហ្សា នឹងចេញដំណើរទៅកាន់ទឹកដីខេត្តព្រះសីហនុដែលជាទីតាំងនៃកន្លែងកើតហេតុនៅចុងសប្តាហ៍នេះ ប្រយោជន៍ដើម្បីឆ្លើយបំភ្លឺនៅខាងមុខមន្ត្រីតុលាការជុំវិញករណីហិង្សាកាលពីខែមុន។

ពេជ្រ អាវីហ្សា បានបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែធ្នូនេះតុលាការនឹងហៅនាងឲ្យទៅចូលបំភ្លឺ ជុំវិញករណីប្រើប្រាស់ហិង្សាធ្ងន់ ធ្ងរមកលើរូបនាងកាលពីពេលកន្លងមក។ នាងបន្តថានាងនៅតែរក្សាជំហរមិនប្តឹង អតីតសង្សារដដែលព្រោះនាងពិតជាចង់ អហោសិកម្មឲ្យអតីតគូស្នេហ៍អ្វីគ្រប់យ៉ាងដែលធ្លាប់មានជាមួយគ្នាឲ្យចប់ទាំងអស់កុំឲ្យមានកម្មពៀរជាមួយគ្នាតទៅទៀត។ នាង បញ្ជាក់ថា ថ្ងៃក្រោយបើសង្សាររបស់នាងទទួលទោសរួចហើយមកសុំជានាជាមួយនាងវិញក៏នាងមិនព្រមដែរគឺសុំបញ្ចប់ត្រឹមនេះតែម្ដងប៉ុន្តែការចូលទៅឆ្លើយបំភ្លឺនៅពេលនេះគឺដើម្បីបញ្ចប់បណ្តឹងព្រហ្មទណ្ឌតែប៉ុណ្ណោះ។នាងមិនចង់បានសំណងអ្វីពីអតីតគូស្នេហ៍ក្រៅតែពីចង់បញ្ចប់បញ្ហាខាងលើដោយសន្តិវិធីនោះទេ បើទោះបីជាកន្លងមកនាងធ្លាប់រងអំពើហិង្សាពីគូស្នេហ៍មិនតិចជាង៣ដងក៏ដោយ។

គេចាំបានថាពេជ្រ អាវីហ្សា ត្រូវបាន អតីតគូស្នេហ៍របស់ខ្លួនដែលត្រូវបានគេស្គាល់ថា ជាប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព វាយឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនៅខេត្តព្រះសីហនុ។ រឿងក្ដីខាងលើតារាស្រីសាច់សខ្ចីរូបនេះ បញ្ជាក់ថានាងមិនបានប្ដឹងទេទាំងបណ្ដឹងព្រហ្មទណ្ឌក៏ដូចជាបណ្ដឹងរដ្ឋប្បវេណីទៅអតីតសង្សាររបស់នាងឡើយ។ទោះជាយ៉ាងណាក៏ករណីខាងលើស្ថិតក្នុងបទល្មើស ព្រហ្មទណ្ឌដូចនេះតាមផ្លូវច្បាប់ទោះបីជាជនរងគ្រោះមិនប្ដឹងក៏ព្រះរាជអាជ្ញាមាន សិទ្ធិចោទប្រកាន់លើជនល្មើសដែរ ហើយនាងនៅតែបន្តរក្សាជំហរមិនប្តឹងផ្តល់អ្វីនោះទេ ប៉ុន្តែនាងស្នើឲ្យមន្ត្រីតុលាការធ្វើ ចំណាត់ការតាមនីតិវិធី។ ពេជ្រ អាវីហ្សា បញ្ជាក់ថា នាងធ្លាប់ទទួលរងការបង្កហិង្សាដូចគ្នានេះមិនតិចជាង៣លើកនោះទេ ប៉ុន្តែ នាងមានតែពាក្យមួយគឺស៊ូទ្រាំ ហើយរហូតមកដល់ពេលនេះអារម្មណ៍ភ័យខ្លាចនៅ មិនទាន់បាត់ទាំងស្រុងនៅឡើយ ហើយ របួសរបស់នាងក៏មិនទាន់បានជាសះស្បើយនៅឡើយដែរ។

គួរបញ្ជាក់ដែរថាសាលាដំបូងខេត្តព្រះសីហនុបានចេញដីកាសម្រេចឃុំខ្លួនលោក គៀង ហេង ប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព និងជាអតីតសង្សារនាង ពេជ្រ អាវីហ្សា ដាក់ពន្ធនាគារជាបណ្តោះអាន្ន ហើយកាលពីថ្ងៃទី១៦ខែវិច្ឆិកាកន្លងមកនេះ និងបន្ទាប់ពីមានការរិះគន់ខ្លាំងៗពីមហាជន។សង្សារ របស់នាងត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្មទណ្ឌក្រោយពីបុរសរូបនេះបានប្រព្រឹត្តហិង្សាលើសង្សាររបស់ខ្លួនកាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកាក្នុងក្លិបកម្សាន្តមួយនាខេត្តព្រះសីហនុ៕ វឌ្ឍនា

img_9745 img_0188 img_5689


ចែករំលែក៖