ព័ត៌មានទាន់ហេតុការណ៍៖

សមាគមអតីតយុទ្ធជនកម្ពុជាផ្តល់ផ្ទះ៤ខ្នងដល់អតីតយុទ្ធជនខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ផ្ទះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាចាត់ ចែង សាងសង់ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីរកឃើញថា ពួកគេមានការលំបាកក្នុងជីវភាព និងគ្មាន លំនៅឋានសម្រាប់ស្នាក់នៅ ។

ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសសាងសង់ជូនអតីតយុទ្ធជនក្នុងពិធីសំណេះសំណាល រវាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខា ធិការ សមាគមអតីតយុទ្ធជនកម្ពុជាជាមួយអតីតយុទ្ធជននៅក្នុងខេត្តពោធិ៍សាត់ កាល ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ។

អតីតយុទ្ធជន ដែលសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្ទះជូននោះរួមមាន៖ ១- ឈ្មោះ ចាន់ ប៊ុនថន យោធិនពិការនៅ ភូមិក្តីឈ្នួល ឃុំត្រពាំងជង , ២- ឈ្មោះ ខឿន រុន យោធិនពិការ នៅភូមិចំការលើ ឃុំបឹងខ្នារ, ៣- ឈ្មោះ សឿ យ៉េម យោធិន ពិការ នៅភូមិនិគមលើ ឃុំស្វាយដូនកែវ និងទី៤- ឈ្មោះ ចាន់ សុខ យោធិនចូល និវត្តន៍ នៅភូមិ-ឃុំខ្នារទទឹង។

អតីតយុទ្ធជនទាំង៤គ្រួសារបានថ្លែង អំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងដោះស្រាយរាល់ទុក្ខលំបាករបស់ពួកគាត់ ។

លោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ បានចាត់ ទុកថា ការសាងសង់ផ្ទះជូនអតីតយុទ្ធជន នេះ ជាការគិតគូរពីជីវភាព និងសុខទុក្ខអតីតយុទ្ធជនពីសំណាក់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ។ លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាម ពលថា ការសម្រេចសាងសង់ផ្ទះជូនអតីត យុទ្ធជន គឺជាការឆ្លើយតបទៅនឹងគុណ បំណាច់និងទំហំពលិកម្មរបស់អតីតយុទ្ធជន។

ក្នុងពេលជួបសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួប រួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នា ទៅវិញទៅមក ដូចបងប្អូនរួមផ្ទៃក្នុងមហា គ្រួសារតែមួយ ហើយត្រូវជឿជាក់ស្មោះ ស្ម័គ្រ និងគាំទ្រការដឹកនាំរបស់សម្តេច តេជោហ៊ុន សែន ៕ ហេង សូរិយា

kunkim-3 kunkim-1 kunkim-2


ចែករំលែក៖