ព័ត៌មានទាន់ហេតុការណ៍៖

ជនវិកលចរិកដេកនៅលើផ្លូវជាតិលេខ៤ត្រូវរថយន្តកិនស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីម្នាក់ជាជនវិកលចរិកដើរទៅដេកនៅលើផ្លូវត្រូវរថយន្តបើកកិនស្លាប់ាងអាណោចអាធ័ម កាលពីដល់ម៉ោង១៧និង២០នាទី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ លេីកំណាត់ផ្លូវជាតិ លេខ៤ លេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិត ក្នុងភូមិព្រៃពពេល ឃុំពេីក ស្រុកអង្គស្នួលខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្មួលបាន ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទួន មុំ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិនអង្គស្នួល៣ ឃុំពេីក ស្រុកអង្គស្នួល។ ជនរងគ្រោះជា មនុស្សវិកលចរិក កន្លងមកតែងតែដេីរស្រាត និងដេកលេីទ្រូវផ្លូវជាញិកញាប់ លុះមកដល់ ថ្ងៃកេីតហេតុស្ត្រីរងគ្រោះបានរត់ទៅដេកនៅលេីទ្រូងផ្លូវជាតិលេខ៤ បេីទោះជាមានប្រជាពល រដ្ឋឃាត់ក៏មិនស្តាប់ គ្រានោះក៏ស្រាប់តែមាន រថយន្តមិនចាំម៉ាកបេីកទៅកិនស្ត្រីរងគ្រោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។ ក្រោយពីមានហេតុការណ៍កេីតឡេីង សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ស្អាងជ័យ

as-1 as-2 as-3


ចែករំលែក៖