ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក វីលៀម ហេដ (William A. Heidt ) ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជាចូលជួបសម្តែង ការគួរសមនិងពិភាក្សាការងារកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មហាផ្ទៃ ។
នៅក្នុងជំនួបនោះលោក វីលៀម ហេដ បានជម្រាបជូនពីគោលបំណងដែលមក ជួបសម្តេចក្រឡាហោមដើម្បីជូនដំណឹងពីការប្រគល់ឧបករណ៍សម្ភារជូនដល់ក្រសួង មហាផ្ទៃគឺឧបករណ៍ស្គែនក្រយៅដៃដើម្បីជួយដល់ការងារសន្តិសុខនិងការងារផ្សេងៗ ទៀតដែលបម្រើឲ្យកងកម្លាំងអនុវត្តច្បាប់សម្រាប់បំពេញការងារ ហើយគោលបំណងមួយទៀតនោះគឺអញ្ជើញសម្តេចក្រឡា ហោម ស ខេង ទៅទស្សនកិច្ចនៅសហរដ្ឋ អាមេរិកតាមពេលវេលាសមស្របណា មួយនៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។
លោក វីលៀម ហេដ ក៏បានថ្លែងអំណរ គុណនិងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំង២នាពេលកន្លងមកផង ដែរ ។ ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមាន និងល្អប្រសើររបស់កិច្ចសហ ប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំង២ដែលបានអនុវត្តជាមួយគ្នា នាពេលកន្លងមក ។
សម្តេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់អាមេរិកចំពោះការផ្តល់ឧបករណ៍ ស្គែនក្រយៅដៃដល់ក្រសួងមហាផ្ទៃនា ពេលនេះដើម្បីបម្រើឱ្យការងារសន្តិសុខនិង ការងារផ្សេងៗទៀតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ចំពោះដំណើរទស្សនកិច្ចទៅ សហរដ្ឋអាមេរិកសម្តេចនៅរក្សានូវអ្វីដែលបានព្រមព្រៀងចំពោះដំណើរទស្សនកិច្ចនេះ។ ប៉ុន្តែសូមឲ្យភាគីទាំង២ពិភាក្សាគ្នា បន្ថែមទៀតរកពេលវេលាជាក់ស្តែងណា មួយហើយនិងខ្លឹមសារនៃដំណើរទស្សន កិច្ចនេះរបស់សម្តេចក្រឡាហោមទៅកាន់ សហរដ្ឋអាមេរិក ។
គួររំលឹកថា ឧបករណ៍ស្គែនក្រយៅដៃ ដើម្បីជួយដល់ការងារសន្តិសុខនិងការងារផ្សេងៗទៀតបើមិនមានការផ្លាស់ប្តូរទេនឹងប្រគល់ជូនដល់ក្រសួងមហាផ្ទៃនៅក្នុង សប្តាហ៍ទី៣ ខែមករា ឆ្នាំ២០១៧ខាងមុខ នេះ ៕ ហេង សូរិយា