ព័ត៌មានទាន់ហេតុការណ៍៖

ប្រជារាស្រ្តទាំងប្រុសស្រីឈរអមនៅតាមផ្លូវរថភ្លើងបង្ហាញការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត​ចំពោះ ព្រះករុ ណាព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ

ចែករំលែក៖

ភ្នំពេញ៖ ប្រជារាស្រ្តទាំងប្រុសស្រី ឈរអមនៅតាមផ្លូវរថភ្លើងមានទឹកមុខរីករាយបង្ហាញនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ ព្រះករុ ណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ ដែលកំពុងយាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីអបអរសាទឆ្នាំថ្មី ឆ្នាំសកល ២០១៧។

កូនចៅប្រជារាស្រ្តសូមគោរពថ្វាយព្រះពរសូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់កម្ពុជាទាំងមូល៕
1 2 6


ចែករំលែក៖