ព័ត៌មានទាន់ហេតុការណ៍៖

តួសម្តែងសំខាន់ៗក្នុងរឿង«ខ្មោចម៉ាំមី»ចូលជួបអ្នកគាំទ្រក្នុងរោងផ្ទាល់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្កើតឲ្យអ្នកគាំទ្រស្នាដៃរឿង ខ្មោចម៉ាំមី ភ្ញាក់ផ្អើលខ្លាំងក្រោយពីពួកគេបានចូលទៅពញាក់អ្នកទស្សនាផ្ទាល់ នៅក្នុងរោភាពយន្តផ្ទាល់ ។ ការធ្វើឲ្យអ្នកគាំទ្រក្នុងរោងភ្ញាក់ផ្អើលខ្លាំងនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ធ្នូ នៅរោងភាពយន្ត Legend នៃផ្សារទំនើប TK Avenue ។

តារាសម្តែងសំខាន់ៗ ដែលបានបង្ហាញវត្តមាននៅកម្មវិធីខាងលើមាន ដូចជាអ្នកនាង សុខ សោម៉ាវត្តី កញ្ញា គាត សុវណ្ណាឡាង កញ្ញា សាឡាត់ស្រីឡា នាយគ្រឿន នាយ BIG នាយចឺម នាងខ្ញុង នាយក្រិប កញ្ញា ថន លក្ខិណាជាដើម ។ សិល្បករទាំងអស់ បានធ្វើឲ្យអ្នកចូលទស្សនាភាពយន្តខាងលើភ្ញាក់ផ្អើល គ្រាដែលរឿងចាក់បញ្ចាំងជិតចប់ហើយពួកគេកបានបង្ហាញខ្លួន ខណៈដែលតារាសម្តែងមួយចំនួនតុបតែខ្លួនជាខ្មោចដូចគ្នានៅក្នុងរឿង ។

ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានអះអាងថា ដោយសារតែការសម្ពោធរឿងកន្លងមកមានភាពដដែលពេក ទើបលោកចង់ឲ្យតារាសម្តែងក្នុងរឿងនេះ តុបតែងខ្លួនអោយដូចនៅក្នុងសាច់រឿងទៅពញាក់អារម្មណ៍ អ្នកទស្សនាដោយស្ងាត់ៗវិញ ។ លោកបន្តថាខ្សែភាពយន្តនេះ ចំណាយការផលិតអស់ប្រមាណ៦ខែមកហើយ ខណៈដែលតួសម្តែងក្នុងរឿងនេះ ភាគច្រើនគឺជាតារាសម្តែងល្បីឈ្មោះ។ លោកថា ភាពយន្តនេះ ជាភាពយន្តបែបកំប្លែង រន្ធត់ ស្នេហា និងសម្តែងដោយតារថាសម្តែងល្បីៗជាច្រើនរូប ។ លោកថា អ្វីដែលថ្មី ប្លែកសម្រាប់រឿងនេះ គឺលោកបានសម្រិតសម្រាំងផលិតភាពយន្តដោយយកតួអង្គនិម្មិតរូបរបស់រឿងមួយចំនួនកន្លងមកមក ផ្តុំគ្នាលេងសាច់រឿងថ្មីមួយទៀត ដូចជាតួអង្គក្នុងរឿង អាបពាក់មួកសុវត្ថិភាព រឿង “ក្រឡអីហ្នឹង”ជាដើម។ សម្រាប់ក្តីរំពឹងវិញលោកនៅតែសង្ឃឹមខ្ពស់ ចំពោះរឿងមួយនេះ ដែលមិនចាញ់រឿងមុនៗ របស់ផលិតកម្មLD Picture កន្លងមកនោះទេ ។

តារាកំប្លែងស្រីល្បី ឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានលើកឡើងថា ក្នុងភាពយន្តរឿង”ខ្មោចម៉ាំមី” នេះនាងសម្តែងជាតួអង្គខ្មោចស្រី ជាមួយនឹងខ្មោចកូន ប្រុស ដែលត្រូវក្រុមអ្នកលេងប៉ាហ៊ី សម្តែងដោយនាយគ្រឿន និងនាយពែកមី ចាប់យកមឲ្យជួយលេង ប៉ាហ៊ី ដែលបង្កើតជាសាច់រឿងថ្មីប្លែក ទាំងភ័យរន្ធត់ និងកំប្លែងសើចចុកពោះ។ នាងរំពឹងដែរថា ភាពយន្តនេះ នឹងទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកទស្សនា ព្រោះតែខ្លឹមសា សាច់រឿង បច្ចេកទេសសុទ្ធតែសម្រិតសម្រាំងមិនចាញ់ភាពយន្តរបស់ផលិតកម្មនេះផលិតកន្លងមកទេ ៕ វឌ្ឍនា

abc-4 abc abc-1 abc-2 abc-3


ចែករំលែក៖