ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ ជួបសំណេះសំណាល ជាមួយក្រុមកីឡាករ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានជួបសំណេះ សំណាលជាមួយក្រុមកីឡាករបាល់ទាត់ ខណ្ឌដូនពេញ ។

គ្រូបង្វឹកបានរាយការណ៍ឲ្យដឹងថា ក្រុម កីឡាបាល់ទាត់ខណ្ឌដូនពេញត្រូវបាន បង្កើតឡើងនាពេលថ្មីៗនេះដោយមាន កីឡាករចម្រុះ ជាគ្រូបង្រៀន ជាសាស្រ្តាចារ្យ ជាសិស្ស និងជាកងប្រជាការពារដើម្បីចូល រួមប្រកួតអបអរសាទរខួបលើកទី៣៨ទិវា ជ័យជម្នះ៧មករា។ ក្រុមកីឡាបាល់ទាត់ ខណ្ឌដូនពេញមានកិត្តិយសដោយបានគ្រូបង្វឹកស័្មគ្រចិត្តជនជាតិកូរ៉េមកជួយបង្វឹក និងបំប៉នអំពីបច្ចេកទេសបន្ថែម ។

សម្តេចប្រធានព្រឹទ្ធសភាអបអរសាទរ ចំពោះការបង្កើតក្រុមកីឡាបាល់ទាត់ខណ្ឌ ដូនពេញនេះ។ សម្តេចបានលើកទឹកចិត្ត អោយកីឡាករទាំងអស់ខិតខំថែមទៀត ដើម្បីសុខភាពបង្កើនសមត្ថភាពបច្ចេកទេស ឈានទៅដណ្តើមជ័យជំនះសម្រាប់ការ ប្រកួតនានានៅពេលខាងមុខទៀត ។

អំពីទីលានហ្វឹកហាត់នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ សម្តេចនឹងបន្តជួយដើម្បីថែ រក្សា និងកែលម្អទីលាននេះសម្រាប់បម្រើឲ្យការហ្វឹកហាត់និងការប្រកួតនានានៅ ពេលខាងមុខបើមានសំណូមពរ ៕ ហេង សូរិយា

1 2 3


ចែករំលែក៖