ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហុង​ វិណុល​ បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៣៨នៃទិវាជ័យជំនះ៧មករា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ លោក ហុង វិណុល អនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូងបានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៣៨ នៃទិវាជ័យជំនះ៧មករា នៅភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកអនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូងបានថ្លែងក្នុងអង្គពិធីជាមួយបងប្អូនប្រជាពលរដ្ឋថា៖ ថ្ងៃ៧មករា គឺជាអាយុជីវិតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ៧មករា បានផ្តល់ជីវិត និងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយ និងឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលអោយកាន់តែរីកចម្រើន។ លោកមានប្រសាសន៍ទៀតថា៖មានថ្ងៃ៧មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។
លោកបន្ថែមថា៖ នៅក្នុងឱកាសខួបលើកទី ៣៨ នៃទិវាថ្ងៃជ័យជំនះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៧) ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ ចម្រើន ព្រមទាំងពុទ្ឋពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកផងដែរថា៖ ទិវានេះផងដែរមានប្រជាពលរដ្ឋចូលរួមចំនួន២១៨៩
នាក់ និងដើម្បីចូលរួមអបអរសាទរទិវា៧មករានេះ លោក ហុង វិណុល អនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូងក៏បានផ្តល់ជាវត្ថុអនុស្សាវរីយ៍និងទទួលទានអាហារសាមគ្គីរួមគ្នាសរុបជាទឹកប្រាក់ចំនួន១៣ ២២២០០០រៀល បង្កបរិយាកាសដ៏សែនសប្បាយរីករាយផងដែរ៕ ដោយ៖ សុខ ខេមរា
srfw

ase


ចែករំលែក៖