ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សីបន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះប្ដឹងថា បានចាប់កូនស្រី គាត់អូសចេញពីក្នុងផ្ទះទាំងកំរោលយកទៅរំលោភរហូតបានសម្រេច ខណៈជីដូន កំពុងដេកនៅក្នុងផ្ទះ ។
នគរបាលស្រុកមោងឫស្សីបានឲ្យដឹង ថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សាន វឌ្ឍនៈ អាយុ៣២ឆ្នាំ រស់នៅ ក្នុងភូមិ-ឃុំកើតហេតុ រីឯក្មេងស្រីរងគ្រោះ អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។
មន្រ្តីដដែលបានបន្តនៅក្នុងបណ្តឹងម្ដាយ ក្មេងស្រីឈ្មោះ ហម សាវី អាយុ៣៧ឆ្នាំ បាន រៀបរាប់ថា កាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧កន្លង ទៅពេលដែលគាត់ជាប់រវល់ធ្វើការនៅព្រំដែនជនសង្ស័យបានចាប់កូនស្រីគាត់អូសទៅរំលោភនៅក្នុងព្រៃ ។
នៅក្នុងបណ្ដឹងអ្នកស្រី ហម សាវី បាន បន្តថា អ្នកស្រីបានដឹងរឿងនេះក្រោយពេល កើតហេតុមួយថ្ងៃដោយសារកូនទូរស័ព្ទប្រាប់។ ក្នុងបណ្តឹងបញ្ជាក់ថា ដោយសារជីវ ភាពគាត់បានផ្ញើកូនស្រីឲ្យនៅជាមួយជីដូន ជួយថែទាំ ហើយអ្នកស្រីបានធ្វើចំណាកស្រុកធ្វើជាកម្មករនៅព្រំដែនខ្មែរ-ថៃ។ ក្រោយពីទទួលដំណឹងនេះរំលងបានមួយថ្ងៃអ្នកស្រីក៏ត្រឡប់មកស្រុកវិញដើម្បីសួរនាំកូនស្រីហើយក៏ដាក់ពាក្យប្ដឹងឲ្យសមត្ថកិច្ចចាប់ជនសង្ស័យតែម្តង ។
ក្មេងស្រីរងគ្រោះនិយាយប្រាប់សមត្ថ កិច្ចថា ជនសង្ស័យបានចាប់នាងនៅពេលនាងកំពុងបិទទ្វារផ្ទះបាយខាងក្រោយស្រប ពេលដែលជីដូនកំពុងសម្រាន្តក្នុងផ្ទះនៅខាង មុខ។ ក្មេងស្រីបន្តថា ជនសង្ស័យបានចាប់អូសនាងទៅខាងក្រោយផ្ទះប្រហែល១០០ ម៉ែត្ររួចចាប់រំលោភតែម្តងបើទោះនាង អង្វរ.កក៏ជនសង្ស័យមិនបញ្ឈប់សកម្មភាព ដែរ។ ក្រោយពីរំលោភនាងរួចហើយជន អន្ធពាលនេះបានគំរាមមិនឲ្យប្រាប់អ្នកណាដាច់ខាតរួចជននេះបានដើរទៅផ្ទះទើបនាង ទៅប្រាប់ជីដូនឲ្យដឹងរឿងនេះតែម្តង ។
បើតាមមន្ត្រីនគរបាលបញ្ជាក់ថា ជន សង្ស័យល្មោភកាមខាងលើនេះសមត្ថកិច្ចនឹងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដើម្បីចោទប្រកាន់ ពាក់ព័ន្ធនឹងបណ្តឹងម្តាយក្មេងស្រីរងគ្រោះ៕ សហការី