ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួល ឆោឡោឡើង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចមកពិនិត្យសាកសពស្ត្រីចំណាស់ម្នាក់ដេកស្លាប់លើអិដ្ឋកាលពីវេលាម៉ោងយឋកាលពីវេលាម៉ោង៨ :២៥នាទីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៧ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ធី ហ៊ីម អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដមានស្រុកកំណើតនៅភូមិតាពៅសង្កាត់ក្រុងបាវិត។
សមត្ថកិច្ចនគរបាលបន្តថា ដោយមានសេចក្ដីរាយការណ៍ពីម្ចាស់ផ្ទះជួលថា នៅក្នុងក្នុងបន្ទប់ជួលលេខ៤៦ របស់ គាត់ថាមានមនុស្សស្លាប់ទើបសមត្ថកិច្ចនគរបាលសហការជាមួយនគរបាលជំនាញនិងគ្រូពេទ្យមកពិនិត្យសាកសពឃើញថាស្ត្រីខាងលើស្លាប់ដោយសារមានជម្ងឺប្រចាំកាយទឹកនោមផ្អែមយូឆ្នាំមកហើយខណះមិនមានស្លាកស្នាមអ្វីផ្សេងជារឿងឃាដកម្មនោះទេ។
តាមម្ចាស់ផ្ទះឈ្មោះទេព ប៉ោក ភេទប្រុស អាយុ៧២ឆ្នាំ បានអោយដឹងថា ជនរងគ្រោះរាល់ព្រឹកតែងតែភ្ញាក់ពីដំណេកហាត់ប្រាណប៉ុន្តែដោយថ្ងៃកើតហេតុមិនឃើញក្រោកដូចរាល់ដងទើបសង្ស័យនិងស្រែកហៅច្រើនដងតែមិនឆ្លើយតបទើបបើកទ្វារបន្ទប់ស្រាប់តែឃើញស្ត្រីខាងលើដេកស្លាប់ក៏មានការឆោឡោតែម្ដង។
បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន