ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជប៉ុនខិតខំស្វែងរកការគាំទ្រដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិន

ចែករំលែក៖

ចិនពង្រីកអំណាចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកធ្វើឲ្យប្រទេសជិតខាងជាច្រើនងាកទៅអាមេរិកក៏ដូចជាស្វែងរកការគាំទ្រពី ប្រទេសជិតខាងដើម្បីទប់ទល់ចិន។ បច្ចុប្បន្ន ការដែលចង់ឲ្យប្រទេសមួយផ្សេងទៀត មកគាំទ្រខ្លួនមិនមែនជារឿងងាយស្រួលនោះឡើយត្រូវតែមានអ្វីម៉្យាងដើម្បីអូសទាញ ពិសេសគឺផ្តល់ផលប្រយោជន៍ឲ្យទៅប្រទេសនោះ។

ការពង្រីកឥទ្ធិពលរបស់ចិនបានបង្ខំឲ្យប្រទេសជប៉ុនត្រូវតែប្រើប្រាស់យុទ្ធសាស្ត្រដើម្បីទទួលបានការគាំទ្រច្រើនក្នុងការទប់ទល់នឹងការពង្រីកអំណាចរបស់ចិន។ នាយករដ្ឋមន្ដ្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានប្រើប្រាស់វិធីសាស្ដ្រទន់នៅក្នុងទំនាក់ទំនងការបរទេស (ដុល្លារ) មានន័យថា លោកឈានជើងដល់ប្រទេសណាគឺបានចំណាយយ៉ាងច្រើនជួយដល់ប្រទេស នោះ។ ក្រៅពីនេះលោកក៏បានទំនាក់ទំនងលក់សព្វាវុធដល់ប្រទេសដែលនៅជុំវិញ ចិនផងដែរ។

កន្លងមកនាយករដ្ឋមន្ដ្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានបំពេញទស្សនកិច្ចទៅកាន់២ប្រទេសនៅតំបន់អាស៊ីភាគខាងត្បូង ជាប្រទេស ស្ថិតនៅក្នុងយុទ្ធសាស្ដ្ររបស់ ចិនគឺប្រទេសបង់ក្លាដែស និងប្រទេសស្រី លង្កាដោយបានខិតខំអូសទាញប្រទេសទាំងនេះឱ្យងាកមករកជប៉ុនវិញ តាមរយៈ ការផ្ដល់ជំនួយយ៉ាងច្រើនលើសលប់។ នៅ ពេលនេះលោកស៊ីនហ្សូ អាបេ កំពុងតែដើរមួយជំហានទៅមុនប្រធានាធិបតីចិន ស៊ី ជីន ពីង។

សារព័ត៌មាន AFP បានផ្សព្វផ្សាយថា ក្រសួងសម្រាប់ផ្ដល់ជំនួយបរទេសរបស់ ជប៉ុនបានយកចិត្ដទុកដាក់ក្នុងការសាង សង់កំពង់ផែទឹកជ្រៅនៅភាគខាងត្បូង ប្រទេសបង់ក្លាដែស។ កន្លងមកបង់ក្លាដែស ក៏ធ្លាប់បានពិភាក្សាជាមួយចិនអំពីការសាង សង់កំពង់ផែ នេះតែមិនទាន់ទទួលបានការ ឆ្លើយតបជាផ្លូវការ។ ពេលនេះដែរជប៉ុន ដណ្ដើមបានពីប្រទេសចិនធ្វើឱ្យចិនព្រួយបារម្ភយ៉ាងខ្លាំង។ ប្រទេសបង់ក្លាដែសនិងប្រទេសស្រីសង្កា ស្ថិតនៅចំណុចផ្លូវចរា ចរណ៍ដ៏សំខាន់តភ្ជាប់រវាងមជ្ឈិមបូព៌ាទៅកាន់អាស៊ីភាគខាងកើត។

ទាំងប្រទេសបង់ក្លាដែសនិងប្រទេសស្រីលង្កាមេដឹកនាំជប៉ុនមិនដែលធ្វើទស្សន កិច្ច នៅទីនោះឡើយជាច្រើនទសវត្សកន្លង មក តែពេលនេះជប៉ុនបានចូលទៅទីនោះ។ នេះជាលើកដំបូងក្រោយពេលជប៉ុនអនុ ម័តលក់សព្វាវុធទៅក្រៅប្រទេស ហើយនេះក៏ជាការស្វែងរកដៃគូឧស្សាហកម្ម សព្វាវុធដ៏សំខាន់បំផុតនៅតាមបណ្ដា ប្រទេសជុំវិញចិន។

ដូច្នេះលោកអាបេបានឈានមុនចិន មួយជំហាននៅក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ីភាគខាងត្បូង។ នៅក្នុងប្រទេសបង់ក្លាដែសលោក ស៊ីនហ្សូ អាបេ បានផ្ដល់ជំនួយទឹកប្រាក់៦ពាន់ លានដុល្លារក្នុងនោះទឹកប្រាក់៤ពាន់លានដុល្លារ សម្រាប់អនុវត្ដគម្រោងអគ្គិសនី និង កំពង់ផែទឹកជ្រៅ។ ចំណែកក្នុងប្រទេស ស្រីលង្កាវិញ ជប៉ុនក៏បានសន្យាផ្ដល់ជំនួយនាវាយាមល្បាត និងបង្កើនកិច្ចសហប្រតិបត្ដិ ការសេដ្ឋកិច្ចឱ្យកាន់តែ ប្រសើរថែមទៀត។

សារព័ត៌មាន Yomiuri Shimbun របស់ជប៉ុនបានផ្សព្វផ្សាយថា ចាប់តាំង ពីលោកស៊ីនហ្សូអាបេឡើងកាន់តំណែង លោកបានអនុវត្ដនយោបាយការបរទេស ជាសំខាន់ដោយមានការបំពេញទស្សន កិច្ចជាន់ខ្ពស់ទៅកាន់ប្រទេសជុំវិញពិភព លោក។ លោក ស៊ីនហ្សូ អាបេ បានបំពេញ ទស្សនកិច្ចរហូតដល់ជាង៥០ប្រទេស ហើយជាចំនួនដ៏ច្រើនបំផុតក្នុងរយៈពេលខ្លីមិនធ្លាប់មានសម្រាប់នាយករដ្ឋមន្ដ្រីជប៉ុន កន្លងមក។ គោលដៅនៃការបំពេញទស្សន កិច្ចទៅក្រៅប្រទេសច្រើនបែបនេះគឺដោយសារតែលោកចង់ធ្វើឱ្យមានតុល្យភាពយុទ្ធសាស្ដ្រនិងឥទ្ធិពលជាមួយប្រទេសចិន។ ការពង្រឹងទំនាក់ទំនងការបរទេសក៏ធ្វើឱ្យសេដ្ឋកិច្ចជប៉ុនល្អប្រសើរឡើងវិញផងដែរ ក្រោយពេលដែលជប៉ុនធ្វើឱ្យបាត់បង់ តំណែងប្រទេសមហាអំណាចសេដ្ឋកិច្ច ទី២នៅលើពិភពលោកដោយតំណែងនោះធ្លាក់ចូលក្នុងដៃប្រទេសចិន។

សារព័ត៌មានចិនបានផ្សព្វផ្សាយថា ទំនាក់ទំនងការបរទេសរបស់ជប៉ុនពឹង ផ្អែកទៅលើការបរទេសដុល្លារ និងលក់ សព្វាវុធ។ លោកស៊ីនហ្សូ អាបេ យកជំនួយ អភិវឌ្ឍន៍នាំមុខនៃទស្សនកិច្ចកន្លងមក ដោយនៅក្នុងប្រទេសនីមួយៗ ជប៉ុនបាន ផ្ដល់ជំនួយជាច្រើន។ជាលទ្ធផលជប៉ុន ទទួលបានការចុះកិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេសជាសម្ពន្ធមិត្ដ។ ជាក់ស្ដែង ឥណ្ឌាបានសម្រេចទិញសព្វាវុធពីប្រទេសជប៉ុនក្នុងនោះមានយន្ដហោះចុះចតនៅលើទឹកជាដើម។

សារព័ត៌មាន DNA India បានដកស្រង់ ប្រភពព័ត៌មានពីមន្ដ្រីការពារជាតិឥណ្ឌាឱ្យដឹងថា ឥណ្ឌាក្លាយជាអតិថិជនទីមួយរបស់ជប៉ុនក្នុងការទិញយន្ដហោះយោធាចាប់តាំង ពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ អ្វី ដែលគេចាប់អារម្មណ៍ជាងគេនោះគឺកិច្ច ព្រមព្រៀងទិញយន្ដហោះចុះចតទាំងនៅលើដីគោក និងកណ្ដាលសមុទ្រប្រភេទ Seaplan Mark2 ដល់ទៅ៦គ្រឿង។

ជប៉ុនបានផ្អាកលក់សព្វាវុធតាំងពី សង្គ្រាមលោកលើកទី២មកម៉្លេះ ប៉ុន្ដែចាប់តាំងពីខែមេសាឆ្នាំ២០១៥មកនាយករដ្ឋ មន្ដ្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បាន សម្រេចលុបចោលច្បាប់ហាមលក់សព្វាវុធ ជួយឱ្យជប៉ុនអាចវិលត្រឡប់មកកាន់ទីផ្សារ សព្វាវុធវិញ ដែលជាវិស័យឧស្សាហកម្ម ទទួលបានប្រាក់ចំណូលច្រើនបំផុត ។

ចំពោះឥណ្ឌាកម្លាំងទាហានការពារ ដែនសមុទ្រត្រូវការយន្ដហោះចម្បាំងដែលអាចចុះចតនៅលើទឹកបានក្នុងការការពារអធិបតេយ្យរបស់ឥណ្ឌាគេចផុតពីការគំរាម កំហែង។ យន្ដហោះចុះចតនៅលើទឹក US-2 របស់ជប៉ុននឹងបំពេញរាល់ការខ្វះ ចន្លោះរបស់ទាហានឥណ្ឌា។

ការប្រើប្រាស់វិធីសាស្ត្រខាងលើរួមជាមួយយុទ្ធសាស្ត្រយោធារបស់ជប៉ុនមិន ត្រឹមតែអាចទប់ទល់ជាមួយចិននោះឡើយថែមទាំងយកឈ្នះបានយ៉ាងងាយស្រួលទៀតផង។ បច្ចុប្បន្នកម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសហើយប្រឆំាងនឹងប្រទេសណាដែលរដ្ឋា ភិបាលទីក្រុងតូក្យូចាត់ទុកថា មានឥរិយាបថចងគំនុំគុំកួនជាមួយប្រទេសដែលជាដៃគូរបស់ជប៉ុន៕ ម៉ែវ សាធី

88


ចែករំលែក៖