ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្រុមយុវជនខណ្ឌពោធិ៍សែនជ័យស្ទាក់ស្ទើរក្រោយឈ្នះក្រុមសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ៧-០

ចែករំលែក៖

ភ្នំពេញ៖ ទោះបីយ៉ាងណា ក៏គ្រូបង្វឹករបស់ក្រុមបាល់ទាត់យុវជនខណ្ឌពោធិ៍សែនជ័យ បានសម្តែងនូវអារម្មណ៍ស្ទាក់ស្ទើរ ថ្វីត្បិតថ្ងៃនេះក្រុមរបស់លោកលេងបានល្អ ដោយយកឈ្នះក្រុមសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ៧-០ ក៏ពិតមែន ប៉ុន្តែសម្រាប់ការប្រកួតវគ្គ១៦ក្រុម នៃពានរង្វាន់ Soccer League លើកទី៤ ពិតជាជួបការលំបាកខ្លាំង ព្រោះក្រុមដែលមានសមត្ថភាពឡើង សុទ្ធតែជាក្រុមខ្លាំង តួយ៉ាងដូចជាក្រុមកុំព្យូទ័រ ។

លោក ហុក សុទិត្យា បានបព្ជាក់ថា ថ្វីដ្បិតថ្ងៃនេះ ក្រុមរបស់លោកលេងបានល្អ ប៉ុន្តែសម្រាប់ការត្រៀមលក្ខណៈប្រកួតវគ្គ១៦ក្រុមចុងក្រោយនេះ លោកបានត្រៀមតាំងពីគ្រូបង្វឹក កីឡាករ ក្រុមអ្នកគាំទ្រ មានន័យថាទាំងព្រមតែម្តង ដើម្បីជំរុញលើកទឹកចិត្ត ឲ្យកីឡាករខិតខំហ្វឹកហាត់ដណ្តើមយកកៅអីវគ្គ៨ក្រុមជាបន្ត។

លោកបានបន្តថា ប៉ុន្តែត្រូវតែពង្រឹងសម្ថភាពបន្ថែម ដោយមិនអាចធ្វេសប្រហែសបានឡើយ ព្រោះក្រុមបាល់ទាត់ភ្នំពេញកុំព្យូទ័រ គឺជាក្រុមមួយខ្លាំងមួយ នៅក្នុងចំណោមក្រុមទាំង៦០ ដែលលេងនៅក្នុង ពានរង្វាន់ Soccer League លើកទី៤នេះ។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា ក្រុមយុវជនខណ្ឌពោធិ៍សែនជ័យជ័យត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់ភ្នំពេញកុំព្យូទ័រនៅវគ្គ១៦ក្រុម។ ដោយឡែក៣ប្រកួតផ្សេងទៀត ដែលគូប្រកួតបង្គ្រប់កិច្ចនោះ ក្រុមម្យូរ៉ា អេហ្វស៊ី ប្រកួតចាញ់ក្រុមបាល់ទាត់ BOX FT ២ទល់៧ ក្រុមបាល់ទាត់យុវជន កំពង់ចាមចាញ់ ក្រុមម៉ាយធីម អេហ្វស៊ី០ទល់២និង ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី ប្រកួតឈ្នះ ក្រុមខ្លាស អេហ្វស៊ី ៩-៤៕ សារីម

ពោសែនជ័យ១ ពោសែនជ័យ២_1 ពោសែនជ័យ៣_2


ចែករំលែក៖