ព័ត៌មានទាន់ហេតុការណ៍៖

លួចសម្ភារៈនៅក្នុងរថយន្តបានសម្រេចតែគេចមិនរួច

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចយកសម្ភារៈ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដែលហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ មុខរបរមន្រី្តនគរបាលក្រសួងមហាផ្ទៃ។ ចំណែកជនសង្ស័យ ឈ្មោះ វ៉ិត សំនៀង ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅផ្ទះជួលមុខរបរមិនពិតប្រាកដ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នគរបាលបានដកហូត សម្ភារៈមួយចំនួន ដូចជា ទូរស័ព្ទដៃម៉ាកអាយហ្វូន៧ចំនួន១គ្រឿង, កាបូបយួរដៃមួយ ក្នុងនោះមានកាត អេ.ធី.អឹម និងសែកមួយសន្លឹក បន្តាប់ពីជនរងគ្រោះចតរថយន្តដាក់នៅមុខផ្ទះ ហើយជនសង្ស័យចូលទៅគាស់គន្លិះទ្វាររថយន្តលួចយកសម្ភារះមួយចំនួនបានរួចបម្រុងរត់គេចតែត្រូវប្រជាពលរដ្ឋនិងម្ចាស់តថយន្តឃើញទាន់ដេញចាប់ទាល់តែបាន ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កំពុងកសាងសំណុំរឿង តាមនិតិវិធី និងបន្តការស្រាវជ្រាវចាប់បក្ខពួកនៅសេសសល់ជាបន្តទៀត ៕ អរុណរះ

លួចឬស្សីកែវ១


ចែករំលែក៖