ព័ត៌មានទាន់ហេតុការណ៍៖

ជីកស្រះប្រទះឃើញទេវរូបព្រះវិស្ណុមួយអង្គកម្ពស់ជាង១ម៉ែត្រ អ្នកភូមិភ្ញាក់ផ្អើល

ចែករំលែក៖

 

ខេត្តក្រចេះ៖ ទេវរូបព្រះវិស្ណុមានកម្ពស់ជាង១ម៉ែត្រ ត្រូវបានគេប្រទះឃើញកប់នៅក្រោមបាតដីជម្រៅជាងបីម៉ែត្រ ក្រោយពីគ្រឿងចក្ររបស់ក្រុមការងារសាងសង់ផ្លូវ បានជីកកាយស្រះយកអាចម៍ដីមកចាក់ផ្លូវមួយកន្លែងនៅ ក្នុងភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្រោយពីប្រទះឃើញទេវរូបព្រះវិស្ណុ កាលពីរសៀលថ្ងៃទី១១ ខែមករា បានបង្កឱ្យមានការភ្ញាក់ផ្អើលភ្លូកទឹកភ្លូកដីរបស់អ្នកភូមិស្រែតាហែន និងបានលាងជូតសំអាត បាញ់ទឹកអប់ដាក់ផ្កាភ្ញីអុជធូបទៀនសុំសេចក្តីសុខពីអ្នកភូមិ ហើយរូបសំណាកទេវរូបព្រះវិស្ណុ ធ្វើពីថ្មភក់ កម្ពស់ជាង១ម៉ែត្រ ត្រូវបានអ្នកភូមិប្រគល់ឲ្យមកមន្រ្តីមន្ទីរវប្បធម៌ដើម្បីរក្សាទុក។

បើតាមមន្រ្តីនៃមន្ទីវប្បធម៌បានឲ្យដឹងថា ព្រះទេវរូបព្រះវិណ្ណុមួយអង្គនេះ មានកំពស់ជាង១ម៉ែត្រ ទទឹងជាងកន្លះម៉ែត្រ ធ្វើអំពីថ្មភក់ ហើយបើទោះបីជាត្រូវកប់ក្នុងដីរាប់រយឆ្នាំមកហើយយ៉ាងណាក្តី ក៏ព្រះទេវរូបនេះ នៅរក្សារូបរាងដើម៩០ភាគរយ។

អ្នកភូមិនៅតំបន់នោះនិយាយថា នៅតំបន់ដែលគេជីកាយប្រទះឃើញទេវរូប កាលពីដើម នៅទីនេះគឺមានរោងអាស្រមមួយ ដែលចាស់បុរាណបានសាងសង់ទុកជាទីសក្ការបូជាសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសានា។ តែក្រោយមកទីតាំងនេះ បានបាក់រៀបជាដីទួលដំបូកហើយសព្វថ្ងៃដីទួលនេះ ក៏ត្រូវបានអ្នកភូមិយកមកធ្វើជាទីសក្ការបូជាដដែលសម្រាប់បែរបន់សុំសេចក្តីសុខ និងបែរបន់នៅពេលពួកគាត់បាត់គោក្របី និងសុំទឹកភ្លៀងជាដើម។ល។

អ្នកភូមិបានឱ្យដឹងទៀតថា នៅទីទួលដីដំបូកនេះកន្លងមក មិនត្រូវបាននណាហ៊ានទៅប៉ះពាល់ធ្វើអ្វីមួយនោះទេ តែដោយសារម្ចាស់ដីឡូតិ៍មួយកន្លែងនេះ ត្រូវការទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ក៏អោយក្រុមការងារសាងសង់ផ្លូវជីកស្រះយកអាចម៍ដី។ នៅពេលជីកបានជម្រៅជាង៣ម៉ែត្រ ក៏ស្រាប់តែកាយបានព្រះទេវរូបមួយអង្គនេះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ដោយមានអ្នកខ្លះ បានអុជធូប ទាន បួងសួងសុំសេចក្តីសុខ ។

ជុំវិញការប្រទះឃើញនូវរូបសំណាកទេវរូបនេះប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត លោកទេព វាសនា បានបញ្ជាក់ថា រូបសំណាកព្រះទេវរូបមួយអង្គនេះ បានបាក់ដៃខាងឆ្វេងអស់ ហើយ ក្រោយការប្រទះឃើញ និងបានដុសលាងសំអាតអ្នកភូមិបានប្រគល់ទេវរូបនេះ ឲ្យមករូបលោកដើម្បីទទួលយកមកថែរក្សាទុកនៅអគារសារមន្ទីរ ៕ កោះទ្រុង

abc (7) abc abc (1) abc (2) abc (3) abc (4) abc (5) abc (6)


ចែករំលែក៖