ប្រធានាធិបតីមិុចស៊ីកូលោក Enrique Pena Nieto បានបញ្ជាក់ថា នឹងមិនចំណាយ ប្រាក់ក្នុងការសាងសង់ជញ្ជាំងព្រំដែនរវាងមិុចស៊ីកូនឹងអាមេរិកឡើយ បើទោះបីលោក ចង់ឲ្យមានទំនាក់ទំនងល្អជាមួយអាមេរិក ក្រោមការដឹកនាំរបស់ ដូណាល់ ត្រាំ ក្តី។
មានប្រសាសន៍កាលពីថ្ងៃទី១១ ខែមករានៅក្នុងជំនួបជាប្រចាំជាមួយបណ្តាមន្ត្រីទូតរបស់មិុចស៊ីកូប្រធានាធិបតី Enrique Pena Nieto បានបញ្ជាក់ថា រដ្ឋាភិបាលរបស់ លោកនឹងពិភាក្សាដោយបើកចំហជាមួយ រដ្ឋាភិបាលថ្មីអាមេរិកនាពេលខាងមុខ ក្នុង នោះមានទំនាក់ទំនងទ្វេភាគី សន្តិសុខ អន្តោ ប្រវេសន៍ និងពាណិជ្ជកម្ម។
ប្រធានាធិបតីម៉ិចស៊ិកូបញ្ជាក់ថា ប្រទេស របស់លោកនឹងមិនចំណាយប្រាក់សម្រាប់សាងសង់ជញ្ជាំងតាមបណ្ដោយព្រំដែនរវាង អាមេរិកនឹងម៉ិចស៊ិកូនោះទេដែលធ្វើឡើង រយៈពេលប៉ុន្មានម៉ោងក្រោយពីប្រធានា ធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងម្ដងហើយម្ដងទៀតក្នុងយុទ្ធ នាការរបស់លោកដោយប្ដេជ្ញាថា នឹងធ្វើ ដូចនោះ។
ការលើកឡើងរបស់ប្រធានាធិបតីម៉ិចស៊ិកូលោក Enrique Peña Nieto ធ្វើឡើង ក្នុងអំឡុងពេលការជួបជុំក្រុមអ្នកការទូត ម៉ិចស៊ិកូ ខណៈដែលរូបលោកបានគូស បញ្ជាក់ពីបំណងចង់មានទំនាក់ទំនងវិជ្ជមាន រវាងប្រទេសទាំងពីរ និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលរូបលោកលើក ឡើងថា អាចសហការគ្នាបានហើយបញ្ជាក់ យ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹង មិនចំណាយប្រាក់លើគម្រោងសាងសង់ ជញ្ជាំងរបស់លោក ដូណាល់ ត្រាំ នោះទេ។
ប្រធានាធិបតីម៉ិចស៊ិកូរូបនេះបានបន្ថែម ទៀតថា “នេះគឺជាភស្ដុតាងដែលយើងមាន ភាពខុសគ្នាមួយចំនួនជាមួយរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិកដូចជាប្រធានបទការ សាងសង់ជញ្ជាំងជាដើមដែលប្រទេសម៉ិចស៊ិកូប្រកាសថា នឹងមិនចំណាយលើគម្រោង នេះ”៕ ម៉ែវ សាធី
ប្រធានាធិបតីមិុចស៊ីកូលោក Enrique Pena Nieto និងលោកដូណាល់ ត្រាំ