ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌ​ដូនពេញ បើកកិច្ចប្រជុំអំពីបញ្ហាភូមិ-ឃុំ មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទប់ស្កាត់បទល្មើសជាក់ស្តែងនៅក្នុងសង្គមដូចជាសកម្មភាព ឆក់ ប្លន់ លួច និងគ្រឿងញៀនដែលតែងតែកើតមានឡើងនោះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទី នៅសាលប្រជុំសាលាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដោយមានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកអភិបាលរង លោកនាយក នាយករង ចៅសង្កាត់ និងនាយប៉ុស្តិ៍ទាំងអស់ ព្រមទាំងប្រធានការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ជុំវិញខណ្ឌដោយបានផ្តោតទៅលើរបៀបវារៈដូចខាងក្រោមៈ

១, បញ្ហាបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ

២, បញ្ហាបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ

៣, បញ្ហាចោរកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ

៤, ការធ្វើវេទិកាសាធារណៈ និងការអនុវត្តសារាចរលេខ០១របស់រាជរដ្ឋាភិបាល

៥, បញ្ហាផ្សេងៗ ។

លោកអភិបាលបញ្ជាក់ថា បញ្ហាទាំងអស់នេះត្រូវតែចាត់វិធានការក្តៅទាំងរដ្ឋបាល និងច្បាប់កុំអោយកើតមានបន្តទៀតបើទោះបីមានខ្នងប៉ុណ្ណាក៏ដោយ ព្រោះវាបង្កអសន្តិសុខដល់ប្រជាពលរដ្ឋ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។

លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដាក់បញ្ជាដាច់ខាតត្រូវតែចាប់បង្រ្កាបនូវរាល់បញ្ហាល្បែងស៊ីសង អំពើលួច ចោរឆក់ ប្លន់ និងគ្រឿងញៀនទាំងអស់នោះដែរតែងតែធ្វើសកម្មភាពនៅយប់ ហើយលោកអភិបាលខណ្ឌបានហៅកម្លាំងខណ្ឌដែលខាងសមត្ថកិច្ចប៉ូលិសដឹកនាំដោយលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌនិងលោកថោង ពិសិដ្ឋ មេបញ្ជាការខណ្ឌរួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពបានត្រៀមជាស្រេចនៅសាលាខណ្ឌដើម្បីចេញប្រតិបត្តិការក្តៅបង្រ្កាបរាល់ល្បែងដែលហ៊ានលបបើកនាពេលយប់នោះ តែប្រហែលជាអ្នកបើកល្បែងហ្គេមនោះដឹងមុនបានបិទទ្វារផងដែរ ៕ ស តារា

unnamed (5) copy unnamed (4) copy unnamed copy unnamed (1) copy unnamed (3) copy


ចែករំលែក៖