ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមេម៉ាយកូន២ទុកផ្ទះចោលទៅដេកជាមួយម្តាយមីងត្រូវភ្លើងឆេះព្រៃរាលដល់ផ្ទះឆេះខ្ទេច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លើងឆេះព្រៃបានឆេះរាលដាលរហូតដល់ឆេះផ្ទះខ្ទមតូចដ៏កម្សត់១ខ្នងខ្ទេច ជាផ្ទះរបស់ស្ត្រីមេម៉ាយកូន២ ដែលប្តីទើបតែនឹងស្លាប់ចោលថ្មីៗនេះ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ទឹងបត់ តាមបណ្តោយផ្លូវរទេសភ្លើង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមសម្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុរូបគាត់និងកូន២នាក់បានទៅដេកផ្ទះម្តាយមីង ។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ផាប សុផល្លីដា ភេទស្រី អាយុ៣៧ឆ្នាំ ជាស្រ្តីមេម៉ាយប្តី ទើបស្លាប់មានកូន២នាក់។ លោកវរសេនីយ៍ ត្រី ជា ដា បានឲ្យដឹងទៀតថា បើតាមការ បំភ្លឺរបស់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ វេលាម៉ោងជាង១២រំលងអធ្រាត្រនោះមានភ្លើងឆេះព្រៃពីទិសខាងកើតក្នុងដីឈ្មោះ លឹម ទៀឡេង ហើយរាលមកដល់ផ្ទះ ឈ្មោះ ផាប សុផល្លីដា បណ្ដាលឲ្យឆេះតែ ម្តង ។

លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹង ទៀតថា ផ្ទះនេះមិនមានម្ចាស់ស្នាក់នៅទេ ដោយម្ចាស់ផ្ទះទៅស្នាក់នៅផ្ទះម្តាយមីងនៅជិតវត្តស្ទឹងបត់។ លោកវរសេនីយ៍ត្រី បានឲ្យដឹងទៀតថា ផ្ទះធ្វើអំពីឈើ ប្រក់ សង្ក័សី ជញ្ជាំងកៅស៊ូ ក្រាលក្តារទំហំ៥ ម៉ែត្រគុណ៧ែម៉ត្រ។ ករណីនេះឆេះអស់សម្ភារប្រើប្រាស់មួយចំនួនធំបើគិតជាទឹកប្រាក់អស់ប្រមាណ៤៥.០០០បាត៕ នរិន្ទ្រ

u8


ចែករំលែក៖