ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់អនុគណៈកម្មការចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក សុខ លូ អភិបាលគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់អនុគណៈកម្មការចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពី អភិបាលរងខេត្ត មន្រ្ដីនានា មកពីមន្ទីរជុំវិញខេត្ត អភិបាលស្រុក មេភូមិ មេឃុំ និងសិស្ស និស្សិត សរុបជាង ៣៥៥នាក់ ។

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឡើងអានសុន្ទរកថា និងរាយការណ៍សង្ខេប ពាក់ព័ន្ធនឹងការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ។

បន្ទាប់មកលោក សុខ លូ បានមានប្រសាសន៍សំណេះសំណាល និងបញ្ជាក់ថា សុំអោយសមត្ថកិច្ចទាំងអស់រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អោយបានតឹងរ៉ឹងបំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧នេះ ព្រោះកន្លងមក ក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ហាក់ដូចជាគ្មានការថយចុះឡើយ ដូច្នេះសមត្ថកិច្ចត្រូវចុះអនុវត្តន៍ច្បាប់ចរាចរណ៍ គ្រប់គោលដៅ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានញឹកញាប់ ដើម្បីអោយពលរដ្នយល់ដឹងពីច្បាប់ចរាចរណ៍ ពេលបើកបរត្រូវពាក់មួក សុវត្ថិភាព ដាក់ខ្សែក្រវាត់ និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់គ្នា ។

សមត្ថកិច្ចត្រូវមានការទទួលខុសត្រូវ និងធានាអោយបាននូវការចុះថយនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧នេះ ចុងក្រោយ លោកបានផ្ដាំផ្ញើសុំអោយ បងប្អូន ប្រជាពលរដ្ន មន្រ្ដីរាជការ ត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ដើម្បីជៀសអោយផុតពីការបាត់បង់សមាជិកក្នុងក្រុមគ្រួសារដោយសារ គ្រោះថ្នាក់ចរាចរណ៍ ៕ប៊ុន រិទ្ធី

s24 (6)

s24 (7) s24 s24 (1) s24 (2) s24 (3) s24 (4) s24 (5)


ចែករំលែក៖