ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២ក្រុមវាយ និងគប់ដុំថ្មដាក់គ្នាបង្កឱ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវក្នុងក្រុងសិរីសោភ័ណ ត្រូវបាននគរបាលឃាត់ខ្លួនយកមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង២ក្រុម មានគ្នាប្រហែលជិត២០នាក់ បានជិះម៉ូតូ និងរថយន្តវាយ និងគប់ដុំថ្មដាក់គ្នានៅលើផ្លូវជាតិលេខ៦ ក្នុងក្រុងសិរីសោភ័ណ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងយប់ ត្រូវបានគរបាលព្រហ្មទណ្ឌការិយាល័យកំរិតស្រាល សហការជាមួយនគរបាលការពារអន្តររាគមន៍ និងនគរបាលផែនកណ្តាលភស្ថុភារហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនយកមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀននៅក្នុងខ្លួនក្រោយពីកើតរឿងជម្លោះដាក់គ្នាបង្កឱ្យប៉ះពាល់សន្តិសុខសណ្តាបធ្នាប់សាធារណៈរួចហើយនោះ។

ហេតុការណ៍កើតឡើងនៅចំណុចស្ពានទី១ ទល់មុខស្ថានីយ៍ប្រេងឥន្ធនៈLHR កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រុមក្មេងទទាំង២ក្រុមមួយក្រុមជិះម៉ូតូ៥គ្រឿងមានគ្នា៦ទៅ៧នាក់មានស្រី៣នាក់ និងមួយក្រុមទៀតមានគ្នាប្រហែល១០នាក់ជិះម៉ូតូ៣ទៅ៤គ្រឿងនិងរថយន្ត១គ្រឿង ។ មុនពេលកើតហេតុគឺក្រុមក្មេងទំនើងជិះម៉ូយូ៥គ្រឿងមកពីលេងខេត្តសៀមរាប មានស្រីនិងប្រុសឌុបគ្នា ។ លុះធ្វើដំណើរមកដល់ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ស្រាប់តែមានក្រុមក្មេងទំនើង១ក្រុមទៀតជិះម៉ូនិងរថយន្ត បានស្ទាក់ចាំវាយនិងគប់ដុំថ្មទៅលើក្រុមក្មេងជិះម៉ូតូ ៥គ្រឿងគ្មានមូលហេតុ។ លុះបន្ទាប់មកពួកគេបានដេញម៉ូតូនិងរថយន្តដល់ចំណុចខាងលើពួកក្រុមមានរថយន្តនិងម៉ូតូដេញស្ទាក់វាយ និងគប់ដុំថ្មទៅលើក្រុមក្មេងទំនើងជិះម៉ូតូ៥គ្រឿង បណ្តាលឱ្យត្រូវ សមាជិកក្រុមក្មេងជិះម៉ូតូ៥គ្រឿងម្នាក់រងរបួសចំខ្នងមួយដំបង និងបានវាយប្រតប់គ្នាទៅវិញទៅមក។ ខណៈនោះសមត្ថកិច្ចបានទៅដល់ទីកើតហេតុដើម្បីអន្តរាគមន៍ក្រុមក្មេងទំនើងដែលបង្កជិះរថយន្តនិងម៉ូតូរត់គេចខ្លួនបាត់។ បន្ទាប់មកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាកម្លាំងនគរបាលប្រចាំបញ្ជា ផែនភស្ថុភារហិរញ្ញវត្ថុ កម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងការពារអន្តរាគមន៍ចេញរថយន្ត និងម៉ូតូល្បាត ស្វែងរកចាប់ខ្លួនក្រុមក្មេងទំនើងបង្ក។

នៅពេលនោះនគរបាល ក៏បានឃាត់ខ្លួនក្មេងទំនើងសង្ស័យចំនួនជាង១០នាក់ រួមនឹងក្មេងទំនើងរងគ្រោះជិត១០នាក់ យកមកសាកសួរ និងធ្វើតេស្ថទឹកនោមរកសារធាតុញៀននៅក្នុងខ្លួនបើសិនរកឃើញពួកគេមានផ្ទុកសារធាតុញៀននៅក្នុងខ្លួននិងត្រូវចាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែគ្រឿងញៀន។ ក្រុមក្មេងទំនើងទាំងនោះ ក្រោយពីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើតេស្ថទឹកនោម រួចមករកឃើញថា ពួកគ្មានផ្ទុកសារធាតុញៀននៅក្នុងខ្លួននោះឡើយ។

ពួកគេទាំងនោះ សមត្ថកិច្ចពិនិត្យឃើញថា មិនទាន់មានការប្រព្រឹត្តបទល្មើសជាប់ពាក់ព័ន្ធធ្ងន់ ក៏ត្រូវបានអប់រំនិងឱ្យធ្វើកិច្ចសន្យាហើយដោះលែងត្រឡប់ទៅផ្ទះវិញរៀងខ្លួនតែម្តង៕ សំ វិច្ឆិកា

IMG_6225 IMG_6213 IMG_6214 IMG_6215 IMG_6217 IMG_6218 IMG_6219 IMG_6220 IMG_6221 IMG_6222 IMG_6223 IMG_6224


ចែករំលែក៖