ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ពីបទជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកំលាំងសហប៉ុស្តិ៍រដ្ឋបាល ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយចំនួន នៅចំណុចមុខផ្ទះលេខ១០៤អឺ0 ផ្លូវលេខ១៤៤ ភូមិ៧ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យ-ឈ្មោះនូច សំផន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។វត្ថុតាងចាប់យកមាន: -ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ខៀវ០៩គ្រាប់ ( សង្ស័យជាគ្រឿងញៀន )កញ្ជា១កញ្ចប់ ទូរស័ព្ទម៉ាកសាំងសុងមួយគ្រឿង ម៉ូតូមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ១BE៧៩៦៤ ។

ប្រភពដដែល បានបន្តទៀតថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងល្បាតបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះជិះមកចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងតែឈររ៉េរា ភ្លាមនោះកម្លាំងបានឃាត់ខ្លួននិងឆែកឆេរ រកឃើញថ្នាំញៀនជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា

FullSizeRender


ចែករំលែក៖