ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រី្តកសិកម្មថៃឲ្យស្រាវជ្រាវទឹកដោះគោសិស្សសាលារដ្ឋមានដាក់លក់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញៈ យោងតាមគេហទំព័រក្នុងស្រុកមួយបានឲ្យដឹងថា លោក រដ្ឋមន្ត្រីក្រសួងកសិកម្មថៃលោក Chatchai Sarikalya បានចេញបញ្ជាជាបន្ទាន់ត្រឹមរយៈពេល ៧ថ្ងៃ ដោយធ្វើយ៉ាងណារកឲ្យឃើញមូលហេតុ ទឹកដោះគោសិស្សសាលា ដែលរដ្ឋាភិបាលថៃ បានចំណាយថវិកាយ៉ាងច្រើនក្នុងមួយឆ្នាំៗ ដើម្បីធ្វើការចែកជូនដោយឥតគិតថ្លៃ សម្រាប់កូនសិស្សសាលារដ្ឋ តែបែរជាមានលក់យ៉ាងព្រោងព្រាត នៅប្រទេសកម្ពុជា ជាពិសេសតាមសាខា វិទ្យុ ABC ផ្ទាល់តែម្តង។

ការចេញបញ្ជារបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មមួយនេះបានធ្វើឡើង បន្ទាប់ពីក្រុមការងារ កាសែត ThaiPBS បានមកប្រទេសកម្ពុជា ហើយប្រទះឃើញគេដាក់លក់យ៉ាងព្រោងព្រាត នូវទឹកដោះប្រភេទនេះ ហើយក៍បានធ្វើកិច្ចសម្ភាសន៍អ្នកលក់ ដែលជាភ្នាក់ងារចែកចាយបន្តពីវិទ្យុ ABC កម្ពុជាផងដែរ។

តាមរបាយការណ៍របស់ ThaiPBS បានឲ្យដឹងថា ទឹកដោះគោ សិស្សសាលា ABC ត្រូវបានគេលក់ចេញក្នុងមួ យកេសតម្លៃ ៥០ដុល្លារ ប៉ុន្តែសម្រាប់ប្រទេសថៃ គឺគេចែកដោយឥតគិតថ្លៃ ដែលជាការឧបត្ថម្ភ របស់រដ្ឋាភិបាល ជាពិសេសគឺផលិតផលមួយនេះ មានការហាមឃាត់ លក់និងចែកចាយថែមទៀតផង ។

ប្រភពព័ត៌មានពី ThaiPBS បានបន្តឲ្យដឹងទៀតថា ទឹកដោះគោសិស្សសាលា មួយនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Wang Namyen ដោយសហការជាមួយស្ថាប័នរដ្ឋ ដើម្បីផលិតនិងចែកចាយមិនគិតលុយ ដល់កូនសិស្សសាលារបស់រដ្ឋ នៅក្នុងប្រទេសថៃ ប៉ុន្តែផលិតផលទាំងនេះ បែរជាមានលក់នៅប្រទេសកម្ពុជាទៅវិញ ហើយលក់និងចែកចាយ អស់រយៈពេលជាង ២ឆ្នាំ ថែមទៀតផង ៕ ប្រាថ្នា

ABC4 ABC1 ABC2 ABC3


ចែករំលែក៖