ព័ត៌មានទាន់ហេតុការណ៍៖

BMW ប្រគល់រថយន្តប្រណីត៣៥គ្រឿងតម្លៃជាង៣,៥លានដុល្លារដល់Royal Cambodian Limousine Services

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន Premium Auto Import Co.,Ltd ដែលនាំចូលចែកចាយផ្តាច់មុខរថយន្តម៉ាក BMW បានធ្វើកាលប្រកាសប្រគល់ជូននូវរថយន្តប្រណីតចំនួន៣៥គ្រឿង ដែលមានតម្លៃប្រមាណជាង៣,៥លានដុល្លារអាមេរិកទៅដល់ក្រុមហ៊ុនជួលរថយន្តប្រប្រណីតRoyal Cambodian Limousine Services។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៧នេះនៅក្នុងបរិវេណសណ្ណាគារRaffles Le Royal ក្រោមវត្តមានតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ។

លោក Peter Brongersនាយកគ្រប់គ្រងនៃក្រុមហ៊ុន BMW Cambodian បានបញ្ជាក់ថា ក្រុមហ៊ុនលោកពិតជាមានមោទនភាពក្នុងការប្រកាសផ្តល់ជូននូវរថយន្តប្រណីត ស៊េរីBMW5 និងBMW7ស៊េរីថ្មីចំនួន៣៥គ្រឿងប្រគល់ជូនដល់ក្រុមហ៊ុនRoyal Cambodian Limousine Servicesដើម្បីបម្រើដល់អតិថិជនពិសេសក្នុងការចូលរួមផ្តល់សេវាកម្មដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកពិតជាអរគុណដល់ក្រុមហ៊ុននេះដែលបានផ្តល់ទំនុកចិត្តចំពោះរថយន្តក៏ដូចជាសេវាកម្មរបស់BMW។ លោកលើកឡើងដែរថា កិច្ចសន្យាតម្លៃប្រមាណជាង៣លាន់ដុល្លារអាមេរិករូបនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង។លោកថាកំណើនរថយន្តBMW នៅលើដងផ្លូវបានបង្ហាញអោយឃើញយ៉ាងច្បាស់ពីការរីកចម្រើនរបស់ម៉ាក់BMW ។

លោកJake Montrossដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Royal Cambodian Limousine Services បានឱ្យដឹងថា «រយៈពេលជាង 4 ឆ្នាំមកនេះយើងមានបទពិសោធដ៏ល្អឥតខ្ចោះជាមួយរថយន្តBMW ដែលជារថយន្តប្រណិតរបស់យើង។លោកថាអតិថិជនរបស់យើងទាំងអស់ពិតជាមានភាពសប្បាយរីករាយមែនទែនជាមួយនឹងការប្រើប្រាស់រថយន្តBMW ហើយដោយសារតែដល់ពេលវេលាដែលយើងផ្លាស់ប្តូររថយន្តដូច្នេះហើយរថយន្តBMW 7 ស៊េរីនិងរថយន្ត 5 ស៊េរីប្រភេទGT គឺជាជម្រើសដ៏សាកសមបំផុត។សេវាកម្មដ៏រហ័សទាន់ចិត្តនិងអាចទុកចិត្តបាននៅBMW Cambodia កាន់តែផ្តល់នូវភាពងាយស្រួលចំពោះយើង» ។

លោកThomas Guldager Christiansen ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ Raffles Hotel Le Royal បានបញ្ជាក់ថា ក្រុមហ៊ុនRoyal Cambodian Limousine Services គឺក្រុមហ៊ុនដែលផ្តល់សេវាកម្មជាទីគាប់ចិត្តសម្រាប់រាជរដ្ឋាភិបាលកម្ពុជានិងសណ្ឋាគារប្រណីតៗភាគច្រើននៅក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាប។លោកថាសព្វថ្ងៃនេះសណ្ឋាគារRaffles Le Royal និងក្រុមហ៊ុនRoyal Cambodian Limousine Services ប្រកាសបន្តកិច្ចសន្យានេះក្រោមការផ្ដល់ជូនសេវាកម្មរថយន្តប្រណិតពីក្រុមហ៊ុនRoyal Cambodian Limousine Services ដល់អតិថិជនរបស់សណ្ឋាគារនេះ។«ប៉ុន្មានឆ្នាំកន្លងមកនេះយើងទទួលបាននូវបទពិសោធល្អៗជាច្រើនជាមួយក្រុមហ៊ុនRoyal Cambodian Limousine Services ។អតិថិជនរបស់យើងបានទាមទារនូវភាពល្អប្រសើរទាំងផាសុកភាពនិងគុណភាពសេវាកម្មហើយជាលទ្ធផលក្រុមហ៊ុនRoyal Cambodian Limousine Services តែងតែបំពេញចិត្តអតិថិជនរបស់យើងជាមួយនឹងកម្រិតខ្ពស់បំផុតនៃគុណភាពនិងសុវត្ថិភាព។ជាមួយនឹងរថយន្តBMW ម៉ូដែលថ្មីនេះវាជួយកាន់តែមានភាពងាយស្រួលក្នុងការបន្តកិច្ចសន្យាទៅមុខទៀត»៕ វឌ្ឍនា

IMG_3098 IMG_3104 IMG_3106 IMG_3110 IMG_3119 IMG_3122 IMG_3128 IMG_3135


ចែករំលែក៖