ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៧នាក់ដែលពាក់ពន្ធ័និងករណីគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យ៧នាក់ ដែលពាក់ពន្ធ័នឹងករណីគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង។

ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្តនិងជាប្រធានមន្ទីយុត្តិធម៌បានអោយដឹងថា ក្រោយពីទទួលបទ បញ្ជាពីឧត្តមសេនីយ៍
ត្រី ស្រី វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងចាត់អោយរូបលោកមេបញ្ជាការងសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើប្រត្តិបត្តិការរបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀននៅចំណុចវត្តសុវណ្ណរង្សីហៅវត្តពពែតថ្មី ស្ថិតក្នុងភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខណៈឃាត់ខ្លួនបានជនសង្ស័យ ចំនួន៦នាក់ក្នុងនោះ មានព្រះសង្ឃ៥អង្គ និងបានសឹកលោកសង្ឃទាំង៥ប្រគល់អោយសមត្ថកិច្ចចាក់ការតាមច្បាប់។

លោកក៏បានបន្តថា ជនសង្ស័យទាំងនោះ មានឈ្មោះឃឹម  ថន  អាយុ ២៦ ឆ្នាំ ព្រះសង្ឃភូមិ ថ្នល់កែង ឃុំ ពពែត ស្រុក ស្វាយទាប  ។ ២ មុំ  រ៉ាវី  អាយុ ២២ ឆ្នាំ ព្រះសង្ឃភូមិ ស្វាយគយ     ឃុំ ពពែត  ស្រុក ស្វាយទាប ។ ៣ សូ  រតនៈ   អាយុ ២០ ឆ្នាំ ព្រះសង្ឃភូមិ  កំពង់រទេះ  ពពែត  ស្រុក ស្វាយទាប  ។ ៤ សេង   ឌី   អាយុ ២០ ឆ្នាំ ព្រះសង្ឃភូមិថ្នល់កែង  ឃុំ  ពពែត  ស្រុក ស្វាយទាប ៥ ព្រះនាម រុន   រដ្ឋា    អាយុ  ២៣ ឆ្នាំព្រះសង្ឃភូមិ តាម៉េង  ឃុំ ព្រែករន្ទះ   ស្រុក ពោធិរាង ខេត្តព្រៃវែង   ។  ៦ ឈ្មោះ  មោគ   សាមាន ភេទ  ប្រុស អាយុ២៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិថ្នល់កែងឃុំ  ពពែត  ស្រុក ស្វាយទាប  ខេត្ត ស្វាយរៀង និងទី៧ ឈ្មោះ  តឿ  ស៊ីណាត  ភេទ ប្រុស អាយុ ១៨នគរបាលឆ្នាំមុខរបរ ធ្វើស្រែ ភូថ្នល់កែង  ឃុំ ពពែត ស្រុកស្វាយទាប ។

ចំពោះវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់ មានទម្ងន់៣.១៥ក្រាម ទូរសព្ទ័ដៃចំនួន៨គ្រឿង កាំបិតចំនួន១ ដែកកេះចំនួន៦ និងសំភារះប្រើប្រាស់មួយចំនួន។

ដោយឡែកនៅវេលាម៉ោង៤និង៤០នាទីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនបុរសសង្ស័យបានម្នាក់មានឈ្មោះឃាន ឃុននី អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិ១៣ ក្រុម៧៦ ផ្លូវ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយចាប់បានវត្ថុតាងរួមមានម្សៅក្រាមសរថ្លា៣កញ្ចប់មានទម្ងន់១០.៤១ទូរសព្ទ័១គ្រឿង ៕ យឹម សុថាន

យ ហ ស


ចែករំលែក៖