ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន២នាក់ក្នុងនោះម្នាក់ជាស្រ្តីដែលមេខ្លោងធំជួញដូរថ្នាំញៀនប្រចាំខេត្តបាត់ដំបងធ្លាប់ជាប់ពន្ធនាគារ និងថ្នាំញៀនជិតកន្លះគីឡូក្រាម

ចែករំលែក៖

ខេត្តបាត់ដំបង៖ អាវុធហត្ថខេត្តបាត់ដំបងដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឆ្មក់ចូលបង្រ្កាបចាប់ឃាត់មេខ្លោងជួញដូរគ្រឿងញៀប្រុសស្រី២នាក់ ក្នុងចំណោមអ្នកទាំង២នាក់មានម្នាក់ជាស្រ្តីមេខ្លោងធំជួញដូរថ្នាំញៀនខុសច្បាប់ប្រចាំខេត្តបាត់ដំបង។ការបង្រ្កាបគឺនៅនិងផ្ទះជួលស្រ្តីសង្ស័យតែម្តងនិងធ្វើការឆែកឆេរដកហូតបានថ្នាំញៀនជិតកន្លះគីឡូក្រាម។កម្លាំងអាវុធហត្ថឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង កាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ស្រ្តីសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធបទល្មើសជួញដូរថ្នាំញៀនផងដែរ និងមានដីកាចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង ចំនួន២ដីកា។

លោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងប្រាប់ឱ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះ១,វ៉ាស៊ីថារ៉េន ភេទស្រី អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ២, វោ វុទ្ធី ភេទប្រុសអាយុ ២៨ឆ្នាំ ជននេះក្លែងខ្លួនជាមនុស្សស្រី គ្មានមុខរបរពិតប្រាកដរស់នៅភូមិជាមួយស្រ្តីសង្ស័យ ។ជាមួយនិងការឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសទាំង២នាក់ សមត្ថកិច្ចដកហូតថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន ១៤ថង់តូចធំ ទម្ងន់៤៦៩.៤៤ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង ទូរស័ព្ទដៃ៦គ្រឿង ម៉ូតូ១គ្រឿង។

លោកបានបញ្ជាក់ឱ្យដឹងទៀតថាស្រ្តីសង្ស័យមេខ្លោងជួញដូរថ្នាំញៀនឈ្មោះវ៉ាស៊ីថារ៉េន តែងតែមានការផ្លាសប្តូរទីតាំងរស់នៅមិនពិតប្រាកដ យ៉ាងហោចណាស់ក្នុងរយៈពេល២ទៅ៣ខែ គឺស្រ្តីរូបនេះ ផ្លាស់ប្តូរទីតាំងផ្ទះជួលរស់នៅដើម្បីគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច និងងាយស្រួលនៃការធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនរបស់ស្រ្តីសង្ស័យរូបនេះតែម្តង។អាវុធហត្ថឃាត់ខ្លួនជនសង្ស័យមេខ្លោងគ្រឿងញៀនបានសម្រេចដោយកម្លាំងអាវុធហត្ថបើកការតាមដានស្រាវជ្រាវស៊ើបអង្កេតរយៈពេល៥ថ្ងៃមកហើយ ។បន្ទាប់មកឃើញស្រ្តីសង្ស័យមេខ្លោងគ្រឿងញៀនធ្វើសកម្មភាពដោះដូរថ្នាំញៀន ក៏ឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួន។ជនសង្ស័យគ្រឿងញៀនទាំង២នាក់ កំពុងស្ថិតក្នុងការសាកសួររបស់កម្លាំងអាវុធហត្ថ រងចាំចាប់បញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា

IMG_7436 IMG_7439 IMG_7442 IMG_7443


ចែករំលែក៖