ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីឈ្នួលដាំបាយឲ្យគេ យកប៉ះចំសង្សារកាលីបមានរថយន្តឡិចស៊ីស៥៧០ជិះ បោកយកលុយអស់ពីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជាចុងភៅធ្វើការតាមផ្ទះចាញ់បានចាញ់បោកសង្សារកាលីបអស់ លុយពីខ្លួន ខណៈសុំថៅកែទៅស្រុកកំណើត ឲ្យសង្សារកាលីបជូនទៅស្រុកកំណើតលេងឪពុកម្តាយបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណតរថយន្តផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

នារីរងគ្រោះ មានឈ្មោះ ចាន់ រដ្ឋា ហៅម៉ី អាយុ១៨ឆ្នាំ មុខរបរចុងភៅ តាមផ្ទះនៅ បុរីពិភពថ្មី នៅផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិជំគ្រៀវ ឃុំជំគ្រៀវ ស្រុកទឹកឈូ ខេត្តកំពត។

នារីរងគ្រោះ បាននិយាយថា ជារៀងរាល់ថ្ងៃ នាងធ្វើការ នៅផ្ទះឲ្យគេនៅក្នុងបុរីពិភពថ្មី ដោយបានប្រាក់ខែ១០០ដុល្លារក្នុងមួយខែ។បន្ទាប់មកក៏មានបុរសម្នាក់ ឈ្មោះ រ័ត្ន អាយុជាង២០ឆ្នាំ ជិះរថយន្តឡិចស៊ីស៥៧០ បានមកទាក់ទងនាងសុំធ្វើជាសង្សារជាង៣ខែមកហើយដោយថែមទាំង សន្យាចូលស្តីដណ្តឹងនាងធ្វើជាប្រពន្ធរៀបការពេញច្បាប់ទៀតផង តែនាងមិនទាន់ជ្រុលខ្លួនជ្រុលប្រាណជាមួយបុរសនេះនៅឡើយទេ ។

នារីរងគ្រោះបន្តថា នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៧ នាងបានសុំម្ចាស់ផ្ទះថា ទៅលេងស្រុកកំណើតដោយមានលុយនៅជាប់ខ្លួនតែ១៨ម៉ឺនរៀល ប៉ុណ្ណោះទុកសម្រាប់ជូនឪពុកម្តាយ និងបានសុំឲ្យសង្សារយករថយន្តជូនទៅ។ ពេលនោះ សង្សាររបស់នាងទូរស័ព្ទប្រាប់ថាឲ្យនាងចាំនៅបេនរថយន្តផ្សារថ្មី នាងក៏ជិះម៉ូតូឌុបទៅចាំនៅទីនោះ។បន្ទាប់មកស្រាប់តែ ឃើញលេខទូរស័ព្ទ របស់សង្សារទូរស័ព្ទទៅកាន់នាង តែអ្នកផ្សេងជាអ្នកនិយាយដោយ ប្រាប់ឲ្យនាង វេរលុយតាមវីង ចំនួន១៨ម៉ឺនរៀលឲ្យសង្សារ យកទៅជួសជុលរថយន្ត ណាមួយរថយន្តបែកកង់ផងបើពុំដូច្នោះទេមិនអាចមានរថយន្តជិះទៅស្រុកជួបពុកម៉ែទេ។ ដោយមានទំនុកចិត្តនឹងសង្សារមានសុទ្ធតែឡិចស៊ីស៥៧០ជិះនោះ នាងក៏ធ្វើតាមដោយប្រមូលលុយអស់ពីខ្លួនផ្ញើតាមវីងទៅសង្សារភ្លាមៗ ។បន្ទាប់មកនាងអង្គុយចាំសង្សារជាង២ម៉ោងនៅបេនរថយន្តផ្សារថ្មីហើយនៅតែមិនឃើញ សង្សារមកយកសោះ ទើបនាងទូរស័ព្ទទៅសួរសង្សារតែត្រូវសង្សារប្រាប់ថា គាត់មិនបានទូរស័ព្ទទៅទេ ព្រោះជាប់រវល់ការងារ។ពេលឮដូច្នេះនាងក៏សួររឿងលុយដែលផ្ញើតាមវីង១៨ម៉ឺនរៀលនោះមានបានទទួលឬនៅ? ហើយសង្សារប្រាប់ថា មិនដឹងរឿងទេ ព្រោះគាត់មិនទាន់ ចេញទៅណាផង រួចក៏បិទទូរស័ព្ទ ទុរសព័ព្ទលែងចូលតែម្តង។

ករណីនេះធ្វើឲ្យនាងអស់សង្ឃឹមយ៉ាងខ្លាំងព្រោះត្រូវចាញ់បោកគេអត់មានលុយមួយរៀលនៅជាប់នឹងខ្លួនក៏នៅអង្គុយសំកុក ជាមួយអ្នករត់ម៉ូតូឌុប។បន្ទាប់មកអ្នករត់ ម៉ូតូឌុបអាណិតក៏បានដឹកនាងទៅដាក់រង្វង់មូលចោមចៅដោយមិនយកលុយឈ្នួលឌុប។ពេលនោះនាងមិនដឹងសម្រាកនៅទីណាទេ លុះរហូតដល់វេលាម៉ោង ៩យប់ ទើបនគរបាលប៉ុស្តិ៍ចោមចៅសួរនាំដឹងដឹកនាងនិងឲ្យស្នាក់នៅក្នុងប៉ុស្តិ៍បន្តិចរហូតជិតភ្លឺ ទើបនគរបាលដឹកនាងទៅផ្ទះថៅកែចាស់ឲ្យធ្វើការវិញ ៕ ប្រាថ្នា

 


ចែករំលែក៖