ភ្នំពេញ ៖ លោកស្រីរដ្ឋលេខាធិការ សុខ វិឡាយ តំណាងឲ្យលោកស្រីឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារតាក់តែងសេចក្តី ព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិបាន ដឹកនាំក្រុមការងារ និងមន្ត្រីក្រោមឱវាទ សាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់ លោក គ្រួច ប៊ុនលី ទីប្រឹក្សាក្រសួងដែល លោកមានជំងឺសម្រាកព្យាបាលនៅគេហ ដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសសាកសួរសុខទុក្ខលោក ទីប្រឹក្សាក្រសួងនេះផងដែរក្រុមការងារ តាក់តែងសេចក្តីព្រាងច្បាប់បានសំណេះ សំណាល និងផ្តល់កម្លាំងចិត្តដល់លោក គ្រួច ប៊ុនលី ដើម្បីឲ្យលោកមានសតិស្មារតី រឹងមាំ និងមានកម្លាំងកំហែងដូចដើមវិញ។
លោក គ្រួច ប៊ុនលី ទីប្រឹក្សាក្រសួង បានទទួលថវិកាជាច្រើនពីលោកស្រីឧប នាយករដ្ឋមន្ត្រី លោកស្រីរដ្ឋលេខាធិការ សុខ វិឡាយ លោក ហួត ហាក់ អនុរដ្ឋ លេខាធិការ លោក សឹុម ស៊ូយ៉ុង អនុរដ្ឋ លេខាធិការ លោកស្រី វង់ មយូរា អនុរដ្ឋ លេខាធិការ លោកទីប្រឹក្សាក្រសួង ព្រម ទាំងថ្នាក់ដឹកនាំ និងមន្ត្រីតាមនាយកដ្ឋាន មួយចំនួនទៀត។
ជាមួយគ្នានេះដែរលោក គ្រួច ប៊ុនលី និងលោកស្រីបានសម្តែងនូវសមានចិត្ត រំភើបឥតឧបមា ខណៈដែលថ្នាក់ដឹកនាំ ក្រសួងរួមនឹងក្រុមការងារតាក់តែងសេចក្តី ព្រាងច្បាប់បានឧបត្ថម្ភថវិកា និងភេសជ្ជៈ មួយចំនួនដល់រូបលោក។ លោកសូមជូន ពរដល់ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារ ឲ្យសមប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ។
សូមជម្រាបថា លោក គ្រួច ប៊ុនលី មាន ជំងឺផ្នែកបំពង់កដែលអាការរោគនេះធ្វើឲ្យ លោកនិយាយស្អកស្អាក ខ្សាវៗដែលគ្រូ ពេទ្យទាមទារឲ្យមានការវះកាត់ទើបសុខ ភាពវិលទៅរកសភាពដើមវិញ ៕ លតា