បន្ទាយមានជ័យ៖ រថយន្តថៃ ជាច្រើនគ្រឿងមានការកកស្ទះជារាងរាល់ថ្ងៃ ក្នុងមួយថ្ងៃមិនក្រោមពី៤០គ្រឿងទៅ៨០សិបគ្រឿង ដែលក្រុមអាជីវករថៃបានដឹកជញ្ជូនដំឡូងមីចេញពីស្រុកម៉ាឡៃ ដើម្បីចេញទៅប្រទេសថៃតាមច្រកព្រំដែនខាងលើនេះ។
តាមសេចក្ដីរាយការណ៍ពីមន្ត្រីច្រកទ្វារតំបន់ព្រំដែនម៉ាឡៃបានប្រាប់ថាៈ រថយន្តថៃទាំងនោះបានចូលមកដឹកដំឡូងតាមសៃឡូត៏និមួយៗ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ដែលដំឡូងកំពុងតែធ្លាក់តម្លៃក្នុងមួយគីឡួក្រាមបានត្រឹមតែ៤បាត៣សាតាង បើគិតជាប្រាក់ខ្មែរប្រហែលជា៤រយរៀល៦កាក់តែប៉ុណ្ណោះ ។ មន្ត្រីដដែលនិយាយថា កន្លងមកតម្លៃដំឡូងប្រភេទលេខ០១ តម្លៃបានត្រឹមតែ៤បាត៥សាតាង ស្មើប្រាក់ខ្មែរប្រហែលជា៥រយរៀល ក្នុងមួយគីឡូក្រាមតាមសៃឡូ ហើយការធ្លាក់ថ្លៃដំឡូងនៅក្នុងស្រុកម៉ាឡៃ ក៏ដូចជាក្នុងប្រទេសកម្ពុជានេះធ្វើឲ្យកសិករខ្លះមានកាបង់ខាត ច្រើនដោយសារតែពួកគាត់មួយចំនួនជួលដី នឹងមួយចំនួនទៀតចងការប្រាក់ពីធានាគារ ដូច្នេះបានជួបនៅផលប៉ះពាល់ជាច្រើនដល់កសិករ។
ប្រភពបញ្ជាក់ថាៈពេលនោះខាងភាគីថៃបានបញ្ឈប់ទិញដំឡូងមីពីក្នុងស្រុកម៉ាឡៃថែមទៀត ដោយគេអះអាងថា ដំឡូងមួយចំនួនត្រូវទឹកភ្លៀង ហើយកសិករយើងដែលដឹកដំឡួងមីមកពីតាមបណ្ដាខេត្តមួយចំនួនមកលក់ក្នុងស្រុកម៉ាឡៃនោះបានបង្ខំចិត្តលក់ ដោយពួកគាត់មិនដឹងថា យកទៅលក់ឧ្យអ្នកណាបើពួកគាត់បានដឹកដល់កន្លែងលក់ហើយទោះបើធ្លាក់ថ្លៃក៏ត្រូវលក់ដែរ។
ជុំវិញតម្លៃដំឡូងមីធ្លាក់ចុះយ៉ាងគំហុកនេះ លោកអែម សុខាអភិបាលស្រុកម៉ាឡៃមិនអាច សុំការបំភ្លឺបានឡើយ ដោយទូរសព្ទរបស់លោកចុចចូលពីរដងមិនមានអ្នកទទួល។
ករណីនេះដែរ លោកស្រីឃឹង សុវតនី ប្រធានស្នាក់ការច្រកទ្វារតំបនព្រំដែនម៉ាឡៃមានប្រសាសន៍តាមទូរសព្ទ័នៅរសៀលថ្ងៃទី០៦ ខែមករា ២០១៧ថាៈ ចំពោះតម្លៃដំឡូងមីនៅក្នុងស្រុកម៉ាឡៃ ដែលឈ្មួញថៃទិញពីប្រជាកសិករនោះ កាលពីមុនចូលឆ្នាំចិន៤បាត៨សាតាង ស្មើជាង៥រៀល តែក្រោយពីចូលឆ្នាំចិនមកទល់ពេលនេះ នៅតែ៤បាត (ប្រាក់ថៃ)តែប៉ុណ្ណោះ។
លោកស្រីបានបញ្ជាក់ថាៈ លោកស្រីមិនអាចមានវិធានការណាដើម្បីឲ្យក្រុមអាជីវករថៃ(ឈ្មួថៃ)ទិញនៅតម្លៃហ្នឹង(៤បាត៨សាតាងនោះទេ លោកស្រីថាៈ ចំពោះបញ្ហាថា ក្រុមឈ្មួញថៃបញ្ឈប់ការទិញដំឡូមីពីប្រជាពលរដ្ឋនៅស្រុកម៉ាឡៃនោះគីមិនមានទេ មានតែប្រជាពលរដ្ឋស្តុបទុកសិន គ្រាដែលដំឡូងមីកំហុកធ្លាក់ថ្លៃ ៕ វណ្ណា