ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖
«ថ្ងៃនេះទោះបីខ្ញុំរីករាយជាមួយបុណ្យបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រាក៏ដោយ តែខ្ញុំនៅមានទុក្ខជាមួយការបាត់បង់មិត្តភក្រ័គឺលោកម៉ា សេរីដែលបានលាចាកលោកនេះនាព្រឹកមុិញនេះ។
ខ្ញុំបានជួបលោកម៉ា សេរី តាមទូរសព្ទ័ បន្ទាប់មកបន្តឆ្លងឆ្លើយគ្នាតាមline ដែលខ្ញុំបង្ហាញជូននេះ។ តាមគំរោងព្រឹកនេះខ្ញុំនឹងផ្ញើសារសួរសុខទុក្ខគាត់ទៀត តែមិននឹកស្មានថាខ្ញុំទទួលសារពីលោក ហ៊ុយ វណ្ណៈ ថាលោក ម៉ា សេរីទទួលមរណភាពទៅហើយ ។ ខ្ញុំបាត់ដៃគូដែលតែងហៅរកសួរនាំពីបញ្ហាកីឡា ។ ក្រៅពីសាររំលែកទុក្ខខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យថាលាហើយជាមួយទឹកភ្នែកដើម្បីជូនដំណើរនោះឡើយ» ៕