ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Philipp Lahm ប្រកាសចូលនិវត្តន៍

ចែករំលែក៖

ខ្សែការពារ Philipp Lahmដែលជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះជើងឯក World Cup បាន ប្រកាសថាគាត់នឹងចូលនិវត្តន៍ក្រោយចប់រដូវកាលនេះហើយថែមទាំងមិនទទួលយកតំណែងជាអគ្គនា យកផ្នែកកីឡានៅក្នុងក្លិបBayern Munichទៀតផង។

កីឡាករវ័យ៣៣ឆ្នាំរូបនេះ បាននិយាយក្រោយក្រុម Bayern Munich យកឈ្នះ Wolfsburg ដោយលទ្ធផល 1-0 នៃកម្មវិធីអាល្លឺម៉ង់Cupថា “ខ្ញុំបានសម្រេចចិត្តហើយថានឹងឈប់លេងបាល់ទាត់ទៀតនៅពេលចប់រដូវកាលនេះ។ ខ្ញុំអាចបញ្ជាក់ថាខ្ញុំនៅលេងបានក្នុងរដូវកាលនេះប៉ុន្តែពេលចប់រដូវកាលខ្ញុំមិនអាចបន្តលេងទៀតបានទេ។ ខ្ញុំចាប់ផ្តើមគិតចំពោះការចូលនិវត្តន៍តាំងពីឆ្នាំមុនមកម្លេះ។ ខ្ញុំពិតជាស្រលាញ់បាល់ទាត់ហើយវា បានផ្តល់អ្វីៗយ៉ាងច្រើនសម្រាប់ខ្ញុំ ប៉ុន្តែនៅលើលោកគ្រប់យ៉ាងសុទ្ធតែមានទីបញ្ចប់” ។

មិនត្រឹមតែប៉ុណ្ណោះPhilipp Lahmក៏បានពន្យល់ពីហេតុផលដែលគាត់បដិសេធតំណែងនៅក្នុង ក្លិបBayern Munichថា “យើងបានពិភាក្សាគ្នាច្រើនណាស់ហើយចុងក្រោយខ្ញុំសម្រេចចិត្តមិនទទួល តំណែងដោយសារតែវាមិនទាន់ដល់ពេលត្រឹមត្រូវសម្រាប់ខ្ញុំ។ ខ្ញុំត្រូវចំណាយពេលវេលាឯកជនរបស់ ខ្ញុំយកចិត្តទុកលើរឿងមួយចំនួន” ។

គួររំលឹកថា Philipp Lahmមកលេងឲ្យក្លិបBayern Munichចាប់តាំងពីគាត់មានអាយុ១១ឆ្នាំ ក្នុងឆ្នាំ ១៩៩៥ ហើយបង្ហាញខ្លួនឲ្យក្លិបយក្សរបស់អាល្លឺម៉ង់នេះចំនួន៥០០ប្រកួត។ គាត់ធ្លាប់ជួយក្លិបBayern ឈ្នះជើងឯកពានបីក្នុងឆ្នាំ២០១៣គឺ Champions League អាល្លឺម៉ង់Bunesliga និងអាល្លឺម៉ង់Cup។

ចំណែកជោគជ័យនៅក្នុងជម្រើសជាតិអាល្លឺម៉ង់វិញ គាត់បានជួយក្រុមឥន្ទ្រីចំពុះដែកឈ្នះ World Cup ឆ្នាំ២០១៤ក្នុងប្រទេសប្រេស៊ីល ៕ ដេវីត

are (3) are are (1) are (2)


ចែករំលែក៖