ព័ត៌មានទាន់ហេតុការណ៍៖

Ronaldinho ទទួលបានតំណែងមួយនៅក្នុងក្លិប Barcelona ក្រោយចាកចេញជិត១០ឆ្នាំ

ចែករំលែក៖

កីឡាករ Ronaldinho ត្រូវបានផ្តល់តំណែងជាអគ្គរាជទូតរបស់ក្លិប Barcelonaក្រោយចាកចេញជិត១០ឆ្នាំ។

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល៥ឆ្នាំជាកីឡាកររបស់ក្លិប Barcelonaពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៨។ ពេលនេះគាត់បានវិលត្រលប់មកកាន់ទឹកដី Nou Camp សាជាថ្មី ម្តងទៀតពុំមានជាកីឡាករអាជីពទៀតឡើយ តែជាអ្នកតំណាងឲ្យក្លិបដើម្បីជួយផ្សព្វផ្សាយឈ្មោះក្លិបឲ្យកាន់តែល្បីល្បាញនៅលើពិភពលោក។

Ronaldinhoបាននិយាយថា “ខ្ញុំរំភើបខ្លាំងណាស់ចំពោះតំណែងនេះដោយពុំមានមនុស្សច្រើនទេ ដែលមានឱកាសធ្វើជាអគ្គរាជទូតរបស់ក្លិប Barcelona។ ខ្ញុំនឹងអ្វីៗទាំងអស់ដែលខ្ញុំមាននៅទីនេះ បន្ទាប់ពីចាកចេញទៅអស់រយៈពេលយ៉ាងយូរហូតមកដល់ពេលនេះ។ ខ្ញុំនឹងព្យាយាមនាំយកឈ្មោះ ក្លិប Barcelonaទៅកាន់ពិភពលោក។ពិសេសជាងនេះទៅទៀតគឺខ្ញុំបានពាក់អាវរបស់ក្លិបសាជាថ្មីម្តងទៀត។”

កីឡាករវ័យ៣៦ឆ្នាំរូបនេះធ្លាប់ជួយក្រុម Barcelona ឈ្នះពានអេស្ប៉ាញ La Liga ឆ្នាំ២០០៥ និង២០០៦ ហើយឈ្នះពានរង្វាន់Champions Leagueក្នុងឆ្នាំ២០០៦ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានជាប់ជាកីឡាករឆ្នើមរបស់ពិភពលោក២ឆ្នាំជាប់គ្នាគឺឆ្នាំ២០០៤និងឆ្នាំ២០០៥។

ក្រោយកចេញពីBarcelonaក្នុងឆ្នាំ២០០៨គាត់បានទៅលេងនៅក្នុងប្រទេសអ៊ីតាលីជាមួយនឹងក្លិបAC Milanចំនួន៣ឆ្នាំ។ បន្ទាប់មកផ្លាស់ទៅលេងនៅក្នុងទឹកដីកំណើតប្រេស៊ីជាមួយនឹងក្លិបFlamengo ៕ ដេវីត

bce (3) bce bce (1) bce (2)


ចែករំលែក៖