រាជធានីភ្នំពេញ ថ្ងៃទី ១០ កុម្ភៈ ២០១៧ ៖ សូមអញ្ជើញមករីករាយក្នុងបរិយាកាសដ៏រ៉ូមែនទិកក្នុងទិវានៃក្តីស្រឡាញ់នៅណាហ្គាវើលដែលជាមណ្ឌលកម្សាន្តឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។បង្កើតភាពជិតស្និទ្ធ និងផ្អែមល្ហែមជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ខណៈរីករាយញ៉ាំអាហារពេលល្ងាចរសជាតិកំពូល និងកម្មវិធីកម្សាន្តក្នុងបរិយាកាសមិនអាចបំភ្លេចបាន។
ភោជនីយដ្ឋានល្បីឈ្មោះ ២ របស់ណាហ្គាវើល មានបម្រើម្ហូបយ៉ាងពិសេសក្នុងទិវានៃក្តីស្រឡាញ់! ភោជនីយដ្ឋានបារាំង Le Gourmet មានបម្រើអាហារពេលល្ងាចកំពូលរសជាតិ ៥ មុខ ខណៈភោជនីយដ្ឋាន Pangea មានបម្រើអាហារប៊ុហ្វេដ៏សម្បូរបែបនៅថ្ងៃទី ១៤ កុម្ភៈ។
ភោជនីយដ្ឋានបារាំង Le Gourmet មានបម្រើកំពូលអាហារបារាំងជាច្រើនជម្រើស ដូចជាថ្លើមទា ត្រីសាលម៉ុន ក្តាមថ្ម ត្រីទឹកកកចំហុយ គ្រាប់សណ្តែកឆា ម្ទេសប្លោកបំពង ទឹកជ្រលក់អយស្ទ័រជាមួយស្រាសាំប៉ាញ បង្គាឆាជាមួយបន្លែ ដំឡូងបារាំងដុត ទឹកជ្រលក់ខួរបង្កង ទារ៉ូទី ឬសាច់គោចំឡកជាមួយដំឡូង ។ល។
បង្អែមពិសេសដ៏មានឱជារស មានដូចជានំសូកូឡាជាមួយផ្លែឈើស្រស់ចម្រុះ នំម៉ាការ៉ុន និងស្ករគ្រាប់ជាច្រើនមុខ។ អាហារពេលល្ងាចដ៏រ៉ូមែនទិកនេះ មានតម្លៃ ៩៨ដុល្លារសម្រាប់ ២នាក់ដែលបន្ថែមស្រាសាំប៉ាញ និងផ្កាកូលាបដ៏ស្រស់ស្អាតសម្រាប់សុភាពនារី។
ភោជនីយដ្ឋាន Pangea មានបម្រើអាហារកំពូលរសជាតិជាច្រើនមុខ ដូចជាបន្លែស្រស់ចម្រុះ នំប៉័ងដុតជាមួយឈីស និងអាហារសមុទ្រស្រស់ ដូចជាអយស្ទ័រ លៀស ក្តាម ត្រីសាលម៉ុន ស៊ូស៊ី សាច់គោអូស្ត្រាលី សាច់ជើងចៀម ត្រីស៊ីបាសដុត ខពោះជ្រូក ម្ហូបទ្វីបអាស៊ី និងស៊ុបគុយទាវបែបខ្មែរ ជាដើម។
លើសពីនេះ យើងមានបង្អែមស្នេហ៍ផ្អែមល្ហែម នំសូកូឡា និងបង្អែមគូស្នេហ៍ជាច្រើនមុខទៀត។ តម្លៃ ២៩ដុល្លារសម្រាប់ម្នាក់ និងបន្ថែម ១០ដុល្លារសម្រាប់ញ៉ាំស្រាឥតគិតថ្លៃតាមចិត្ត។
កំពូលក្លឹបរាត្រីរបស់ណាហ្គាវើល
សូមអញ្ជើញមកកម្សាន្តក្នុងកំពូលក្លឹបរាត្រីក្នុងរាជធានីភ្នំពេញ និងរាំលេងកម្សាន្តគ្មានដែនកំណត់!
ក្លឹបដាលីនដាលីន មានកម្មវិធីកម្សាន្តបែប Traffic Light ផាតធី នៅថ្ងៃសៅរ៍ ទី ១១ កុម្ភៈ ចាប់ពីម៉ោង ៨ យប់តទៅដោយមានការប្រគំតន្ត្រីផ្ទាល់ ឌីជេ និងអ្នករាំដ៏រស់រវើក និងទាក់ទាញ។ កម្មវិធីកម្សាន្តបែប Traffic Light ផាតធីនេះ មានការតុបតែងជាមួយពណ៌បីដូចភ្លើងចរាចរណ៍ដែលអ្នកដែលមានពណ៌បៃតងបញ្ជាក់ថាពួកគេ “មិនទាន់មានគូស្នេហ៍” ពណ៌ក្រហមបញ្ជាក់ថាពួកគេ “មានគូរួចហើយ” ហើយចំណែកពណ៌លឿងបញ្ជាក់ថាពួកគេ “មិនទាន់ច្បាស់”។ កម្មវិធីកម្សាន្តដ៏ប្លែកនេះ មានហ្គេមលេង និងរង្វាន់ជាច្រើនសម្រាប់ភ្ញៀវ ជាមួយកម្មវិធីប្រូម៉ូសិនស្រាក្រឡុកទិញ ១ ថែម ១ ពេញមួយរាត្រី!
បន្ទាប់ពីញ៉ាំអាហារពេលល្ងាចក្នុងបរិយាកាសដ៏រ៉ូមែនទិកនៅថ្ងៃទី ១៤ កុម្ភៈ ភ្ញៀវអាចទៅកាន់កំពូលក្លឹបរាត្រីមួយទៀតរបស់ណាហ្គាវើលដែលផ្តល់កម្មវិធីកម្សាន្តចាប់ពីម៉ោង ៩ យប់តទៅ។ ក្នុងរាត្រីនៃទិវាក្តីស្រឡាញ់នេះ មានការតុបតែងដ៏ទាក់ទាញប្លែកភ្នែក កម្មវិធីប្រូម៉ូសិនស្រាក្រឡុកម៉ាទីនី អ្នករាំប្រចាំណាហ្គាវើល និងឌីជេល្បីឈ្មោះជាច្រើននាក់។
—-
អំពីណាហ្គាវើល®
ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ឈានមុខគេ!
ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍ ណាហ្គាវើលបានក្លាយជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿងត្រជាក់ត្រជំ។
ណាហ្គាវើលបានទាក់ទាញទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសប្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងអភិវឌ្ឍយ៉ាងលឿននិងមានក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង៧១១ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៨ សេវាកម្សាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
Ms. Melanie Loong
មុខតំណែង ៖ Senior Marketing Communication Manager
ទូរស័ព្ទ៖ +៨៥៥ ១៥ ៩៩ ៥៥ ៩៧
អ៊ីម៉ែល ៖ melanieloong@nagaworld.com
លោក ឈាវ ប៊ុនរិទ្ធ
មុខដំណែង ៖អ្នកប្រែសម្រួលភាសាអង់គ្លេស ផ្នែកទំនាក់ទំនងទីផ្សារ
ទូរស័ព្ទ ៖ (+៨៥៥) ១៥ ៨៨ ២២ ១០
អ៊ីម៉ែល ៖ chheavbunrith@nagaworld.com