ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីប្រើប្រាស់​គ្រឿងញៀន​៣ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន៣ករណីផ្សេងគ្នា ឃាត់ខ្លួនបាន៦នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿងនៅ ត្រង់ចំណុចទល់មុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ ខណ្ឌជ្រោយចង្វា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ។

លោក ឯក សេរីវុធ អធិការរងផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ពាក់ព័ន្ធករណីបង្ក្រាបជនប្រើប្រាស់គ្រឿងញៀននេះ កម្លាំងរបស់លោក បានបន្តប្រតិបត្តិការ លបឆ្មក់ ពួនស្ទាក់ ដើម្បីត្រួតពិនិត្យលើសមាសភាពដែលគួរសង្ស័យ នៅពេលរាត្រី ទើបអាចឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៦នាក់ ដោយរកឃើញថ្នាំញៀន៣កញ្ចប់ និងដកហូតម៉ូតូ៣គ្រឿង ក្រោយពីជនទាំងនេះ ជិះម៉ូតូមកពី ទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបញ្ជូនមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ជ្រោយពេជ្រ

image3 image1 image2


ចែករំលែក៖