ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបើកបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ជាប្រធានការិយាល័យគយច្រកទ្វារព្រំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រូវបានគេស្គាល់ថា ជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិន ។

គ្រោះថ្នាក់កើតឡើងរវាងរថយន្តធុនធំ ដឹកអេសាវ៉ាទ័រ បុកគ្នាជាមួយរថយន្ត Masda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC 1648 បើកបរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែបុកគ្នាតែម្ដងជាមួយរថយន្តMasda ខ្ទេចមុខរថយន្ត។ រីឯរថយន្តដឹកអេស្ការវ៉ាទ័រ ក៏បានក្រឡាប់ផ្ងារជើង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៤៥នារីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៥៧ ចំណុចខាងលិចសេះ៨ ចំងាយ១៥០ម៉ែត្រ ក្នុងភូមិអូររថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បុរសម្នាក់ដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់នោះគេស្គាល់ឈ្មោះ វិត គង់ ភេទប្រុស អាយុ៤០ឆ្នាំ មុខងារជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំការច្រកទ្វារអន្តជាតិព្រំ ប៉ៃលិន មានទីលំនៅ ភូមិអូរតាពុកក្រោយ សង្កាត់ទួលល្វា ក្រុង ខេត្តប៉ៃលិន។ បុរសដែលស្លាប់បើកបររថយន្តម៉ាក Masda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC 1648 ។ ចំណែកអ្នកបើកបររថយន្តអេស្ការវ៉ាទ័រ បានរត់គេចខ្លួនបាត់ប្រមោល ។

បើតាមមន្ត្រីសមត្ថកិច្ចនគរវាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តលោក វ៉ិត គង បើកមិនប្រកាន់ស្ដាំ បានរេចង្កូតទៅបុករថយន្តដឹកអេស្ការវ៉ាទ័រ កំពុងបើកបរ ក៏បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Masda នោះខ្ទេច មនុស្សធ្លាក់ចេញពីរថយន្ត ដាច់ជើងខាងឆ្វេងរយះជើងស្ដាំស្លាប់ភ្លាមៗ ។

ប្រភពបន្តថា មុននឹងលោក វ៉ិត គង់ គ្រោះថ្នាក់ចរាចរណ៍ លោកបើកបររថយន្តចេញពីផែស្ងួត មកបំពេញការងារ លោក ក៏បើកបររថយន្តរបស់លោក ពីលិចទៅកើត មកដល់កន្លែងកើតហេតុ ក៏រេចង្កូតវ៉ាក់រថយន្តធុនធំ ដឹកអេស្ការវ៉ាទ័រ ក៏បុកពេញទំហឹង បញ្ដាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិន ដើម្បីដោយស្រាយទៅតាមផ្លូវច្បាប់ ៕ ស សារ៉េត

sr (9) sr sr (1) sr (2) sr (3) sr (4) sr (5) sr (6) sr (7) sr (8)


ចែករំលែក៖