ព័ត៌មានទាន់ហេតុការណ៍៖

សន្និបាតលើកទី១បូកសរុបការងារវិស័យឯកជនក្នុងខេត្តប៉ៃលិន ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ មន្ទីរពាណិជ្ជកម្មខេត្ត និងសភាពាណិជ្ជកម្មខេត្ត បានសហការធ្វើសន្និបាតលើកទី១ ដើម្បីបូកសរុបការងារ វិស័យឯកជនក្នុងខេត្ត ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក កើត សុធា អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីតំណាងវិស័យឯកជន និងសហគមន៍ ចំនួន ១៣០នាក់ផងដែរ។

នៅក្នុងអង្គសន្និបាត តំណាងវិស័យឯកជន បានសំនូមដល់អាជ្ញាធរ ក៍ដូចជាជំនាញពាក់ព័ន្ធ ជួយសម្របសម្រួល ខាងផ្នែកផ្លូវច្បាប់មួយចំនួន ដូចជាការផ្ទេរភូតគាមអនាម័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកថ្នាក់ក្រោមជាតិ សុំឲ្យប្រធានសមាគមន៍អ្នកនាំដំឡូងមីចេញទាំងក្រុង-ស្រុកធ្វើទម្រង់ CO និងSPS ជាកញ្ចប់ ជាពិសេសសូមឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មជួយបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងព័ត៌មានទីផ្សារ ដល់សហគមន៍ សមាគម និងក្រុមហ៊ុនផង យ៉ាងតិចឱ្យបាន ០១ ឆ្នាំ ម្តង។

បន្ទាប់ពីលោកស្រី ជា លាភ អភិបាលរងខេត្ត បានអានរបាយការណ៍ពីវិស័យឯកជននៅក្នុងខេត្តរួចមក លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នេះជាលើកទី១ហើយ ដែលវិស័យឯកជននៅក្នុងខេត្តប៉ៃលិន បានធ្វើសន្និបាត ដើម្បីបូកសរុបការងារ វិស័យឯកជនក្នុងខេត្ត ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ ដោយសបញ្ជាក់ឱ្យឃើញថា វិស័យឯកជននៅក្នុងខេត្ត គឺមានការរីកចំរើន និងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត ជាពិសេសគឺការវិនិយោគ ដែលពាក់ព័ន្ធទៅនឹងសក្តានុពលរបស់ខេត្ត ដូចជាវិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម ។ ដូច្នេះការជួបជុំគ្នានៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឱ្យតំណាងវិស័យឯកជនទាំងអស់ បានពិភាក្សាគ្នារកចំណុចខ្លាំង និងចំណុចខ្សោយ រវាងវិស័យឯកជននឹងអ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ ទាំងឯកជន និងមហាជនទូទៅ។

លោក ក៏បានជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធនានា ត្រូវខិតខំសម្របសម្រួល និងសហការជាមួយវិស័យឯកជនឱ្យបានល្អ ដើម្បីបង្កបរិយាកាសវិនិយោគនៅក្នុងខេត្ត ដល់សហគ្រិន និងអ្នកវិនិយោគ ដែលចង់រកស៊ីនៅក្នុងខេត្តប៉ៃលិនយើង ហើយលទ្ធផ្លែផ្កានឹងបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ លោក កើត សុធា ក៍បានថ្លែងអំណរគុណដល់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោកស្រី ស៊ុំ ហៀង ប្រធានសភាពាណិជ្ចកម្មខេត្តប៉ៃលិន ដែលបានឧបត្ថម្ភគាំទ្រ រៀបចំសន្និបាតវិស័យឯកជននេះឡើង។

គួរបញ្ចាក់ថា នៅក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុន-សហគ្រាស ធំ-មធ្យម និងតូច ចំនួន ៥៦ កន្លែងផ្តល់សេវ៉ាកម្មទេសចរណ៍មានចំនួន ១១៩ ដែលបានផ្តល់ការងារដល់កម្មករ ចំនួន ២,៦៣៨ នាក់ ស្រី ចំនួន ១,៥៧៧ នាក់ និងមានលានហាលទទួលទិញកសិផល (សៃឡូ) ចំនួន ៥៧ សមាគមអ្នកនាំចេញដំឡូងមី ចំនួន ២ សហគមន៍កសិកម្ម ចំនួន ៤០ ៕ ស សារ៉េត

abc (1) abc (2) abc (3) abc (4) abc (5) abc (6) abc (7) abc (8) abc (9) abc (10) abc (11) abc (12) abc (13) abc (14) abc (15) abc (16)


ចែករំលែក៖