ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ម្នាក់ធ្លាប់ជាប់គុក២ដង ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនករណីជួញដូគ្រឿងញៀននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀងៈ ជនសង្ស័យ២នាក់ម្នាក់ធ្លាប់ជាប់គុក២ដង ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន ករណីជួញដូគ្រឿងញៀននៅក្រុងបាវិត កាលពីវេលាម៉ោង៧និង៣០នាទីព្រលប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ដោយមានការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានស្រាវស្រាវ រហូតឈានទៅរកឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនបាន២នាក់ ក្នុងម៉ោងខុសគ្នានៅសង្កាត់បាវិត ក្រុងបាវិត ។

ជនសង្ស័យទី១ មានឈ្មោះចាន់ សុខន (ហៅកា) អាយុ៣១ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធធនាគារចំនួន២ដងរួចមកហើយ។

ប្រភពបន្តថា រហូតមកដល់វេលាម៉ោង៩និង១០នាទីយប់ថ្ងៃដដែលសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀនបាន១នាក់ទៀត មានឈ្មោះ ង្វៀង ថាន់ទូ អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់មានទីលំនៅសង្កាត់៥ក្រុងហូជីមិញ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសាកសួរ។

ក្រោយពីសមត្ថកិច្ចធ្វើតេស្តិ៍ពិនិត្យទឹកមូតជនសង្ស័យទាំង២នាក់ ជាលទ្ធផលគឺមានសាធាតុញៀនវិជ្ជាមាន ទើបសមត្ថកិច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

ae (1) ae (2)


ចែករំលែក៖