ព័ត៌មានទាន់ហេតុការណ៍៖

ចិន និងកូរ៉េខាងត្បូងអាចប្រឈមនឹងសង្គ្រាមសេដ្ឋកិច្ច ដោយសារតែប្រព័ន្ធមីស៊ីលការពារTHAAD

ចែករំលែក៖

ការដែលចិនហាមប្រាមក្រុមអ្នកទេសចរណ៍របស់ខ្លួនទៅកាន់កូរ៉េខាងត្បូង ដើម្បីតប់តទៅនឹងការដាក់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់អាមេរិកនៅលើទឹកដីកូរ៉េខាតត្បូង ។

ទំនាក់ទំនងរវាងចិន នឹងកូរ៉េខាងត្បូង កំពុងតែប្រឈមមុខតានតឹងបំផុតមិនធ្លាប់មានពីមុនមក ហើយប្រទេសទាំងពីរអាចប្រឈមនឹងសង្គ្រាមសេដ្ឋកិច្ច ក្រោយពេលរដ្ឋាភិបាលចិនហាមប្រាមពលរដ្ឋរបស់ខ្លួនទៅកាន់កូរ៉េខាត្បូង ។ សកម្មភាពខាងលើនឹងធ្វើឲ្យវិស័យឧស្សាហកម្មគ្មានផ្សែងរបស់កូរ៉េខាងត្បូងនឹងថយចុះ។ ការហាមប្រាមខាងលើ នឹងធ្វើឲ្យចំណូលពីភ្ញៀវទេសចរណ៍ចិនធ្លាក់ចុះ។ កាលពីឆ្នាំ២០១៦ អ្នកទេសចរណ៍ចិនទៅកាន់កូរ៉េខាងត្បូងមានរហូតដល់ជាង៨លាននាក់ ។

សារព័ត៌មាន Financial Times របស់អង់គ្លេសបានផ្សាយថា រដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េខាងត្បូង លោក Wang Ki Young កាលពីថ្ងៃទី៣ ខែមីនា បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនទេសចរណ៍ចិន ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យលុបចោល ការចូលទៅកាន់កូរ៉េខាងត្បូង ចាប់ពីខែមីនា ហើយសកម្មភាពបែបនេះ នឹងធ្វើឲ្យខាតបង់យ៉ាងច្រើនលើវិស័យទេសចរណ៍កូរ៉េខាងត្បូង ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើរបស់ចិន ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងត្បូងពិតជាខកចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រដ្ឋាភិបាលចិន ហើយសកម្មភាពនោះ នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស្មុគស្មាញ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Hwang Kyo Ahn បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តតាមដានរាល់សកម្មភាព របស់រដ្ឋាភិបាលចិនមកលើកូរ៉េខាងត្បូង ។

ការសម្រេចខាងលើរបស់រដ្ឋាភិបាលចិន ក្រោយពេលដែលកូរ៉េខាងត្បូងសម្រេចដាក់ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិក នៅលើទឹកដីរបស់ខ្លួន មិនត្រឹមតែប៉ះពាល់ដល់វិស័យទេសចរណ៍តែប៉ុណ្ណោះឡើយ គឺទំនិញទាំងឡាយរបស់កូរ៉េខាតត្បូងចូលទៅកាន់ប្រទេសចិនក៏រងផលប៉ះពាល់ផងដែរ ៕ ម៉ែវ សាធី

chinese-tourists-02 thaad missile system


ចែករំលែក៖