ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះផ្ទះជួលមួយល្វែងទាំងស្រុង ផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់ភ្លើង

ចែករំលែក៖

 

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះជួលមួយកន្លែង ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាល និងរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចលេខ៧០ អង្គភាព៧១១ ចេញមកពន្លត់ទាន់ ទើបមិនរាលដាលដល់ផ្ទះជិតខាង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើងកាលពីវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៧០៤៦ ក្រុម២ ភូមិថ្មគោល១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលជួលផ្ទះខាងលើ ជាអាជីករលក់ដូរនៅផ្សារកាណាស៊ីធី ហើយផ្ទះនេះគឺចាក់សោទុក លុះយប់ជ្រៅទើបមកវិញ លុះដល់ម៉ោងកើតហេតុ មានការភ្ញាក់ផ្អើលថា មានភ្លើងឆេះផ្ទះខាងលើ ស្រាប់តែគេឃើញមានផ្សែងហ៊ុយចេញមកក្រៅ ភ្លាមៗប្រជាពលរដ្ធរស់នៅក្បែរខាង បាននាំគ្នាយកទុយយោទឹកមកបាញ់ និងទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ និងរាយការណ៍ទៅប្រាប់ម្ចាស់ផ្ទះ ។

បើតាមប្រភពពីម្ចាស់ផ្ទះដែលជួលតពីម្ចាស់ដើម យូរ សុវណ្ណរតនា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរនៅផ្សារកាណស៊ីធី បានប្រាប់អោយដឹងថា គាត់បានជួលផ្ទះខាងលើតំលៃ១០០ដុល្លារ ក្នុង១ខែ ហើយផ្ទះខាងលើនេះ មានទំហំ ៧ម៉ែត្រ គុណ ១៥ម៉ែត្រ ហើយទ្រព្យសម្បតិ្តដែលលុយសុទ្ធជាង២០០០ដុល្លារ ផ្លាកទីន៥ជី និងសំភារៈប្រើប្រាស់ក្នុងផ្ទះទាំងមូល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះប្រើប្រាស់រថយន្តទឹកពន្លត់ចំនួន២គ្រឿង មួយគ្រឿងរបស់អង្គភាព៧១១ កងពលតូច៧០ ហើយរលត់ទៅវិញនៅម៉ៅង១៩និង៣០នាទីថ្ងៃ ខែដដែល ហើយចំពោះមូលហេតុបណ្តាលមកពីទុរស្សេរចរន្តអគ្គីសនី ៕ សុខាសែនជ័យ

image1 image2 image3 image4

 


ចែករំលែក៖